កាន់តែប្លែកទៀតហើយនៅក្នុងវគ្គជម្រុះ ២០នាក់ All-Star Duets របស់កម្មវិធី American Idol ជាមួយការបង្ហាញសមត្ថភាពរបស់បេក្ខជន​ Uche ដែលប្រិយមិត្តនិយមតាមដានកម្មវិធីនេះប្រាកដជាបានដឹងរួចមកហើយ កាលពីវគ្គមុនៗដែលបេក្ខជនរូបនេះតែងតែបង្ហាញនូវអ្វី ដែលថ្មី ហើយប្លែក។ យ៉ាងណាមិញនៅក្នុងសប្ដាហ៍ថ្មីនេះបេក្ខជន Uche បានធ្វើឲ្យគណៈកម្មការ និងទស្សនិកជនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្នុងការបង្ហាញសមត្ថភាពរួមគ្នា ជាមួយនឹងតារាចម្រៀងដ៏ល្បី Shaggy នៅក្នុងវគ្គនេះផងដែរ។

នៅក្នុងការបង្ហាញសមត្ថភាពនេះផងដែរ​បេក្ខជន Uche បានចាប់ដៃគូជាមួយតារាចម្រៀងរ៉េប Shaggy ដោយការបកស្រាយចម្រៀងបែបញាក់កន្រ្តាក់អារម្មណ៍ “I Need Your Love” បានយ៉ាងពីរោះ និងល្អឥតខ្ចោះ ប្រៀបដូចជាតារាចម្រៀងអាជីពមួយរូប។ ហើយអី្វដែលកាន់តែពិសេសទៀតនោះ រួមផ្សំជាមួយការរាំយ៉ាងរស់រវើក ធ្វើឲ្យគណៈកម្មការ ព្រមទាំងទស្សនិកជននៅទីនោះផ្ទាល់មានការពេញចិត្តយ៉ាងខ្លាំង រហូតដល់លើដៃរាំតាមចង្វាក់ភ្លេងទៀតផង។ តោះទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា ដើម្បីចង់ដឹងថាការបង្ហាញសមត្ថភាពនេះបានល្អ ក្នុងកម្រិតណា៖