នៅក្នុងសប្ដាហ៍ថ្មីនេះកម្មវិធី American Idol រដូវកាលទី១៧ នេះបានធ្វើឲ្យប្រិយមិត្ត និងទស្សនិកជនកាន់តែមិនខកបំណងទៀតហើយ​ជាមួយនឹងវគ្គ​ ជម្រុះ ២០នាក់ All-Star Duets round ដោយមានការបង្ហាញសមត្ថភាពរបស់បេក្ខជន បេ្ខកនារីក្នុងការបកស្រាយចម្រៀងជាមួយតារាកិត្តិយសល្បីៗជាច្រើនរូប ដើម្បីទាញយកពិន្ទុពីគណៈកម្មការទាំងបី ទៅប្រកួតនៅវគ្គផ្ដាច់ព្រ័ត្រ។

ជាមួយគ្នានេះដែរបេក្ខនារីស្រស់ស្អាត Alyssa Raghu បានធ្វើឲ្យគណៈកម្មការ ព្រមទាំងទស្សនិកមានការភ្ញាក់ផ្អើល និងពេញចិត្តចំពោះរូបនាងយ៉ាងខ្លាំង ដោយការបកស្រាយបទ “Issues” រួមគ្នាជាមួយតារាចម្រៀងក្នុងដួងចិត្តរបស់នាង Julia Michaels បានយ៉ាងពីរោះ ហើយប្លែក លាយឡំជាមួយកាយវិការរស់រវើក ហាក់ទាក់ទាញចិត្តទស្សនិកជនឲ្យលើកដៃតាមចង្វាក់ភ្លេង ដោយភាពសប្បយរីករាយជាមួយការបកស្រាយចម្រៀងរបស់នាង។​​ ដើម្បីចង់ដឹងកាន់តែច្បាស់ សូមទស្សនាវីដេអូនៅខាងក្រោម៖​