Battle Trip ជាកម្មវិធីប្រកួតប្រជែងនៃដំណើរកម្សាន្តមួយដែលបង្កើតឡើងដោយប៉ុស្តិ៍ទូរទស្សន៍កូរ៉េ KBS។ កម្មវិធីនេះគឺតម្រូវឲ្យមានការចូលរួមចំនួនពីរក្រុម ដោយជ្រើសរើសកន្លែងធ្វើដំណើរដែលមានទីតាំងខុសគ្នា ដើម្បីយកមកប្រកួតប្រជែងគ្នាដោយមានអ្នកទស្សនានៅក្នុងស្ទូឌីអូផ្ទាល់បោះឆ្នោត។ ក្រុមណាមួយដែលទទួលបានការបោះឆ្នោតច្រើនបំផុតនឹងទទួលបានជ័យជំនះ។

យ៉ាងណាមិញក្រោយបង្កើតឡើងអស់ជាច្រើនឆ្នាំ និងការធ្វើដំណើរកម្សាន្តស្ទើតែជុំវិញពិភពលោក ពេល Battle Trip បានមកដល់ទឹកដីកម្ពុជាហើយ។ នៅក្នុង Ep ទី១៣៤ របស់កម្មវិធីនេះ គឺជាការថតដំបូងនៅលើទឹកដីខេត្តសៀមរាប ដែលជាទឹកដីទេសចរណ៍មួយនៃព្រះរាជាណាចក្រកម្ពុជា។ ក្រុមដែលមានឈ្មោះថា “Tomb Rider” បានជ្រើសរើសប្រទេសកម្ពុជាដើម្បីជាទីតាំងថតដើម្បីប្រកួតប្រជែងជាមួយក្រុមមួយទៀត ដោយក្រុមនេះបានធ្វើដំណើរទស្សនាជាច្រើនកន្លែងដូចជាប្រាសាទអង្គរវត្ត អង្គរធំ ភ្នំគូលេន ប្រាសាទបឹងមាលា និង Pub Street ដែលសុទ្ធសឹងតែជាទីតាំងល្បីៗឈ្មោះ។ ដូចនេះសូមទស្សនាទាំងអស់គ្នាថាតើដំណើរកម្សាន្ត Battle Trip នៅទឹកដីខេត្តសៀមរាប ប្រទេសយើងមានទស្សនីយ៍ភាពដូចម្តេចខ្លះ និងអាចយកឈ្នះក្រុមមួយទៀតបានឬអត់នោះ សូមមើលវីដេអូខាងក្រោមនេះ៖

អត្ថបទ៖ មេសា