សាលារៀនគឺជាទីកន្លែងសម្រាប់បណ្តុះបណ្តាលចំណេះដឹងដល់យុវជនជំនាន់ក្រោយ ដែលជាទំពាំងស្នងឬស្សី។ យ៉ាងណាមិញនៅក្នុងប្រទេសកម្ពុជាយើងសាលារៀននៅតាមទីតំបន់ដាច់ស្រយាលហាក់មិនទាន់មានគ្រប់គ្រាន់នៅឡើយទេ បើទោះជាខាងរាជរដ្ឋាភិបាលបានព្យាយាមសាងសង់ជំនួយ និងស្វែងរកទីតាំងដើម្បីសមប្រកបក៏ហាក់នៅមានកម្រិតនៅឡើយ។

ជាក់ស្តែងកាលពីថ្មីៗនេះ តាមរយៈគណនីដែលមានឈ្មោះថា Siek Bunnary បានបង្ហោះអំពាវនាវសុំជំនួយជាសាលារៀនដោយសរសេររៀបរាប់ឲ្យដឹងថា «ជួយបានទេបងប្អូន បន្តិចបន្តួចម្នាក់មក ដូចជាសៀវភៅ ប៊ិច ខ្មៅដៃ សាមី កាបូប បើបានជួយជាសាលាទៀត មិនដឹងក្មួយៗ និងលោកគ្រូអ្នកគ្រូ សប្បាយយ៉ាងណាទេ! សាលារៀននេះស្ថិតនៅ ភូមិអន្លង់លោក ឃុំព្រៃគុយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ មិនបាច់រ៉ាយរ៉ាប់ច្រើនថាលំបាកទេមើលតែរូបថតបងប្អូនយល់លំបាកប៉ុណ្ណាហើយ។ លេខខ្ញុំ ០១២ ៥៤ ០៤​ ០១/០៩៦ ៧០ ៨០ ០០៧ សូមមអរគុណបងប្អូនទុកមុន»៕