ពិតជាគួរឲ្យភ្ញាក់ផ្អើលណាស់ជាមួយការបង្ហាញសមត្ថភាពរបស់ក្រុម​ The Kings នៅក្នុងកម្មវិធីលំដាប់ថ្នាក់ពិភពលោក World of Dance រដូវកាលទី៣ វគ្គ The Duels របស់ស្ថានីយ៍ទូរទស្សន៍ NBC ដែលទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់ទស្សនិកជន និងប្រិយមិត្តដែលនិយមតាមដានទស្សនាជាច្រើន។ គួរបញ្ជាក់ផងដែរថាក្រុមបុរសសង្ហាទាំង ១៤រូបនេះ មកពីទីក្រុង បុមបៃ ប្រទេសឥណ្ឌា ដែលមានអាយុចន្លោះពី ១៧ឆ្នាំ រហូតដល់ ២៧ឆ្នាំបានធ្វើឲ្យគណៈកម្មការទាំងបីមានការភ្ញាក់ផ្អើលជាមួយការបង្ហាញសមត្ថភាពរបស់ពួកគេជាខ្លាំង។

ជាមួយគ្នានេះដែរក្រុម The Kings ពោរពេញដោយសមត្ថភាពបានបង្ហាញក្បាច់រាំបែប Bolly-Hop ជាមួយបទភ្លេង “Malhari” ដែលប្លែក និងកាន់តែអស្ចារ្យ ជាពិសេសមានលាយឡំជាមួយនឹង ការហក់លោត ធ្វើឲ្យការបង្ហាញក្បាច់រាំក្នុងវគ្គនេះកាន់តែរស់រវើក និងល្អឥតខ្ចោះ រហូតគណៈកម្មការទាំងបីមានការភ្ញាក់ផ្អើល ភ័យបុកពោះជាមួយក្បាច់រាំដ៏សាហាវ និងពេញចិត្តចំពោះក្រុមនេះយ៉ាងខ្លាំង។ ចង់ដឹងថាការបង្ហាញក្បាច់រាំនេះ មានភាពអស្ចារ្យក្នុងកម្រិតណានោះ ទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា​៖