ថ្មីៗនេះមានការចែករំលែកពេញបណ្តាញសង្គមបង្ហាញនូវវីដេអូ បុរសម្នាក់ដែលមានទេពកោសល្យពូកែវោហាស័ព្ទ ធ្វើជាអ្នកលក់អនឡាញ ដោយប្រើប្រាស់តែរបស់នៅក្នុងផ្ទះ រហូតដល់ទស្សនិកជនដាក់ឈ្មោះឲ្យថា “អ្នកលក់ធុងប៉េត្រូតាមអនឡាញ”។ មិនត្រឹមតែប៉ុណ្ណោះ បុសរូបនេះ កំពុងតែទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់មហាជននៅលើបណ្តាញសង្គម និងទទួលបានការកោតសរសើរ ស្រលាញ់ពេញចិត្តខ្លាំង ក៏ព្រោះតែពាក្យសម្តីចាក់ទឹកមិនលិចបែបនេះ។

ជាក់ស្តែងជាមួយនឹងទេពកោសល្យ និងទទួលបានការគាំទ្របែបនេះ ទីបំផុត”អ្នកលក់ធុងប៉េត្រូតាមអនឡាញ” ត្រូវបានអញ្ជើញឲ្យធ្វើជាភ្ញៀវកិត្តិយសនៅកម្មវិធី ពេញចិត្តឬអត់។ ដោយយោងតាមវីដេអូដែលតារាកំប្លែង យ៉េយ៉េ បានបង្ហោះបានសរសេររៀបរាប់ថា៖ “អ្នកណាខ្លះស្គាល់គាត់ អ្នកលក់ធុងប៉េត្រូតាមអនឡាញ បើស្រលាញ់ហ្នឹងចូលចិត្តគាត់Shareចែកគ្នាសើចទិញតែមួយFreeមួយភូមិ សំខាន់សើចពេញឆាក ពេញចិត្តឫអត់”៕