កាលពីពេលថ្មីៗនេះការចែករំលែកពេញបណ្តាញសង្គមនូវវីដេអូមួយដែលបង្ហាញនូវសកម្មភាពនារីលក់ឡេតាមអនឡាញម្នាក់ ដែលត្រូវគេស្គាល់ថាឈ្មោះ ចែឌីលក់ពន្លៃរមៀត បានជេរប្រមាថនៅលើ Bigo live យ៉ាងដូច្នេះថា ៖ “កំពូជខ្មែរថោកទាបនេះ! ប្រុសខ្មែរ៧០ភាគរយជាប់គុកតែគុកហ្អេ ចិនយួនធ្វើថៅកែអស់ហើយ ហ្អែងធ្វើកញ្ជះចិនយួនតើរាល់ថ្ងៃមើលទៅ រោងចក្រក៏រោងចក្រចិន ហ្អែងមានស្អីប្រទេសរលាយរលត់ដោយសារតែមនុស្សប្រុសដូចពួកហ្អែង”។

ក្រោយពេលដែលវីដេអូ២២វិនាទីដែលគេកាត់យកមកបង្ហោះ ធ្វើឲ្យផ្អើលពេញបណ្តាញសង្គមនោះ មហាជនជាច្រើនបានសម្តែងមតិរិះគន់ និងខឹងសម្បារជាខ្លាំងដល់នារីខាងលើ ដោយលើកឡើងថាទោះបីជានារីលក់ឡេរូបនោះខឹងបុគ្គលយ៉ាងណាក្តីក៏មិនត្រូវជេរប្រមាថបែបនេះឡើយ។  នារីលក់ពន្លៃល្មៀត ដែលមានឈ្មោះថាចែឌី ត្រូវបានគេស្គាល់ថាជាជនជាតិវៀតណាម និងមករស់នៅកម្ពុជាជាច្រើនឆ្នាំមកហើយ តើប្រិយមិត្តយល់យ៉ាងណាដែរចំពោះករណីនេះ?