នៅក្នុងសប្ដាហ៍នេះកម្មវិធី the voice រដូវកាលទី១៦ របស់សហរដ្ឋអាមេរិកបានបង្ហាញសមត្ថភាពបេក្ខជន បេក្ខនារីជាច្រើនដែលមានសមត្ថភាពល្អៗ មិនចាញ់គ្នាក្រោមការហ្វឹកហាត់ និងណែនាំរបស់គ្រូបង្វឹកដែលពោរពេញដោយទេពកោសល្យ និងបទពិសោធន៍យូរឆ្នាំក្នុងវគ្គ Battles នេះ។ ជាមួយគ្នានេះដែរបេក្ខភាពពីររូបដែលជាកូនក្រុមរបស់​ Kelly Clarkson មានឈ្មោះថា Rebecca Howell និង​ David Owens ហាក់ទាក់ទាញទស្សនិកជន ព្រមទាំងគណៈកម្មការឲ្យមានការចាប់អារម្មណ៍យ៉ាងខ្លាំង។

យ៉ាងណាមិញនៅក្នុងវគ្គ Battles សប្ដាហ៍នេះបេក្ខភាពទាំងពីររូបបានបង្ហាញសមត្ថភាពដ៏ពិសេស ជាមួយការបកស្រាយបទល្បី “Unchained Melody” របស់តារាចម្រៀង Righteous Brothers បានយ៉ាងពិរោះប្លែក ដោយការច្រៀងឆ្លើយឆ្លងគ្នា​ ជាមួយបច្ចេកទេសក្នុងការប្រើប្រាស់សម្លេងទៀតសោតក៏បានល្អ មួយបែបៗម្នាក់ ធ្វើឲ្យគ្រូបង្វឹកទាំងបួនរូបមានការពេញចិត្ត និងកោតសរសើរមិនដាច់ពីមាត់។ ក្នុងនោះផងដែរ Kelly Clarkson ហាក់ពិបាកក្នុងការសម្រេចចិត្តយ៉ាងខ្លាំង ព្រោះតែសមត្ថភាពរបស់បេក្ខជនទាំងពីរល្អដូចគ្នា​។ សូមទស្សនាវីដេអូនៅខាងក្រោម៖