មហាជននៅលើបណ្តាញសង្គមសម្តែងខឹងសម្បារជាខ្លាំង បន្ទាប់ពីមាននារីម្នាក់ឈ្មោះ ចែឌីលក់ពន្លៃរមៀត បានជេរប្រមាថនៅលើ Bigo live យ៉ាងដូច្នេះថា ៖ “កំពូជខ្មែរថោកទាបនេះ! ប្រុសខ្មែរ៧០ភាគរយជាប់គុកតែគុកហ្អេ ចិនយួនធ្វើថៅកែអស់ហើយ ហ្អែងធ្វើកញ្ជះចិនយួនតើរាល់ថ្ងៃមើលទៅ រោងចក្រក៏រោងចក្រចិន ហ្អែងមានស្អីប្រទេសរលាយរលត់ដោយសារតែមនុស្សប្រុសដូចពួកហ្អែង”។

ក្នុងនោះផងដែលគណនីហ្វេសប៊ុក ចែឌីលក់ពន្លៃរមៀត ក៏បានបញ្ចេញវីដេអូសុំទោសជាសាធារណៈថានាងពិតជាគ្មានបំណងមើលងាយសង្គមទាំងមូលឡើយ គឺនាងឈ្លោះតែជាមួយនឹងបុគ្គលតែម្នាក់ប៉ុណ្ណោះប៉ុន្តែក៏ជ្រុលមាត់ ហើយនាងក៏បានបញ្ជាក់ថា នាងគឺជាកូនខ្មែរ មិនមែនជាជនជាតិវៀតណាមដូចតាមការលើកឡើងរបស់មហាជនឡើយ៕ សូមទស្សនាវីដេអូនៅខាងក្រោម៖

វីដេអូសុំទោសជាសាធារណៈ៖