លោកអ្នកប្រាកដជាបានស្គាល់ហើយឡាំងសឹងធ្វើមកពីឬស្សី ដែលភាគច្រើនត្រូវបានគេយកទៅប្រើប្រាស់នៅតាមបណ្ដាភោជនីយដ្ឋានទំនើបៗ ដើម្បីលំអមុខម្ហូបឲ្យកាន់តែមានសោភ័ណ្ឌភាពថែមមួយកម្រិតទៀត​ មិនតែប៉ុណ្ណោះក៏ជួយថែរក្សានូវរសជាតិម្ហូបផងដែរ។ យ៉ាងណាមិញ ឡាំងសឹងធ្វើមកពីឬស្សីនេះ ពេញនិយមក្នុងការប្រើប្រាស់តាំងពីយូរយាណាស់មកហើយ​ ដោយគ្រាន់តែកាលពីមុនគេពីឬស្សីសុទ្ធ មិនដូចបច្ចុប្បន្នគេធ្វើដោយប្រើលាយខ្សែលួស ដើម្បីឲ្យកាន់តែរឹងមាំជាងមុន និងប្រើបានយូរ។

ជាមួយគ្នានេះដែរការធ្វើឡាំងសឹងពីឬស្សីនេះមិនមានភាពងាយស្រួលនោះទេ​ ព្រោះឡាំងសឹងដែលល្អគឺត្រូវតែមានទម្ងន់ស្រាល ស្វិតមាំ និងប្រើបានយូរ ដូច្នេះហើយទាមទារឲ្យប្រើពេលយូរ និងមានភាពអត់ធ្មត់ខ្លាំង។ វាអាចនឹងមើលទៅធម្មតា តែត្រូវការបច្ចេកទេសខ្ពស់ និងជំនាញដ៏បុិនប្រសព្វ ក្នុងការធ្វើឆ្នាំងប្រភេទនេះ ព្រោះត្រូវធ្វើដោយដៃ ដែលត្រូវកាត់បំពង់ឬស្សីជាពីរផ្នែក និងជាចំរៀកតូចៗ មិនតែប៉ុណ្ណោះត្រូវរំលីងឬស្សីទាំងនោះឲ្យស្អាត ទើបអាចយកមកធ្វើបាន។ លើសពីនេះទៅទៀតត្រូវប្រើកម្លាំងក្នុងការពុតឬស្សី ជាទម្រង់ឆ្នាំង រួមផ្សំជាមួយនឹង ការត្បាញផងដែរ ដូចនេះទម្រាំតែបានមួយៗ ពិតជាមានភាពសុាំញាំ និងមិនងាយស្រួលនោះទេ។ ចង់ដឹងកាន់តែច្បាស់ សូមទស្សនាវីដេអូនៅខាងក្រោម៖​