ធូបមូស គឺជាផលិតផលម្យ៉ាង​ដែលមានប្រសិទ្ធភាពខ្ពស់ក្នុងការកម្ចាត់មូស ដែលមនុស្សគ្រប់គ្នានិយមប្រើប្រាស់ជាប្រចាំថ្ងៃនៅក្នុងផ្ទះរបស់ពួកគេ។ ទន្ទឹមនឹងនេះរដូវក្តៅ គឺជាពេលវេលាដ៏ល្អមួយ​សម្រាប់​សត្វ​មូស ក្នុង​ការ​កកើត បន្ត​ពូជ និង​ដើរ​រាត​ត្បាត​ដល់​មនុស្ស ចម្លង​នូវ​ជំងឺ​កាច​សាហាវ​ផ្សេងៗ​ដូច​ជា​គ្រុន​ឈាម និង​គ្រុន​ចាញ់​ជា​ដើម។ យ៉ាងណាមិញការប្រើប្រាស់ធូបមូសត្រូវបានគេចាត់ទុកថាមិនល្អ ចំពោះសុខភាពដោយសារតែសារធាតុគីមីនៅក្នុងនោះ ផ្ទុយទៅវិញធូបមូសក៏មានគ្រឿងផ្សំធម្មជាតិនៅក្នុងនោះផងដែរ។

តួរយ៉ាងធូបមូសត្រូវបានគេផលិតពីគ្រឿងផ្សំធម្មជាតិដូចជា ម្សៅល្មៀត ម្សៅសំបកដូង ជាមួយនឹង គ្រឿងផ្សំជាច្រើនទៀតរួមទាំងសារធាតិគីមីមួយចំនួនផងដែរ ក្នុងរោងចក្រផលិតធូបមូសមួយនៅប្រទេសថៃ។ ចំពោះការផលិតគេបែងចែកជា ៤ដំណាក់កាល ដោយប្រើប្រាស់ម៉ាស៊ីន ក្នុងនោះដែរ ដំណាក់កាលទី១ គេចាក់ម្សៅទាំងនោះចូលទៅក្នុងម៉ាស៊ីន និងលាយជាមួយសារធាតុគីមីមួយចំនួនដែលចាំបាច់ក្នុងការកម្ចាត់មូស។ ដំណាក់កាលទី២ គេត្រូវកាត់ល្បាយទាំងនោះជារង្វង់កងៗ ហើយចូលដល់ដំណាក់កាលទី៣ គេត្រូវយកវាទៅសម្ងួតនៅក្នុងឡ ក្នុងរយៈពេលប្រហែល ៥ម៉ោង បន្ទាប់មកចូលដល់ដំណាក់កាលចុងក្រោយគឺការវេចខ្ចប់ ជាមួយនឹងប្រអប់យ៉ាងត្រឹមត្រូវ។ ចង់ដឹងលម្អិតពីការផលិតយ៉ាងណានោះ ទស្សនាវីដេអូទាំងអស់គ្នា៖