ឆ្នាំនេះ ខេត្តបាត់ដំបង ក៏មិនឲ្យចាញ់គេដែរ រៀបចំសង្ក្រាន្តតុបតែងយ៉ាងស្រស់ស្អាត ត្រៀមទទួលបងប្អូនមកថតរូប ដើរលេងកម្សាន្ត
សង្គម April 12, 2019 SAM

ចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះ មានគម្រោងទៅលេងនៅទីណាដែរ? ​បើមិនទាន់មានគម្រោងទេ ម៉ោះៗទៅលេងបាត់ដំបងជាមួយគ្នា ដោយឆ្នាំនេះខេត្តបាត់ដំបងក៏មានសង្ក្រាន្ត និងការរៀបចំយ៉ាងធំមិនចាញ់ខេត្តដទៃនោះឡើយ។ ខណៈពេលយើងសង្កេតឃើញថាបណ្តាខេត្តផ្សេងខំប្រឹងបង្អួតសម្រស់ និងស្នាដៃតុបតែងរបស់ខ្លួន ដូចជាខេត្តសៀមរាប និងព្រៃវែងជាដើមនោះ ខេត្តបាត់ដំបងក៏ហាក់កំពុងសស្រាក់សស្រាំរៀបចំដូចគ្នា។

ទឺកដីបុរាណដែលបងប្អូនស្គាល់ច្បាស់ថាសម្បូរទៅដោយសំណង់អគារចាស់ៗបន្សល់ពីជំនាន់សម័យអណានិគមបារាំងមួយនេះ ហាក់មិនឲ្យចាញ់ខេត្តផ្សេងៗនោះឡើយ ដោយមានទាំងការតុបតែងដោយភ្លើងលំអររំលេច និងចង្កៀងគោមភ្លឺព្រោងព្រាត ដើម្បីត្រៀមខ្លួនរង់ចាំទទួលបងប្អូនភ្ញៀវទេសចរណ៍ទាំងក្នុង និងក្រៅប្រទេស។ កុំភ្លេចណា ជួបគ្នានៅសង្ក្រាន្តបាត់ដំបងឆ្នាំនេះ!