ព្រឹទ្ធាចារ្យសិល្បៈ ឯម ធាយ  ងារជា “ទេវនាដនិម្មិត” ឯកទេសរបាំព្រះរាជទ្រព្យ និងចម្រៀងបុរាណ  បានប្រកាសនៅលើហ្វេសប៊ុកផេកផ្ទាល់ ដោយលោកយាយចង់តម្លេីងស្នាដៃនិងសម្តែង “ទម្រង់ល្ខោនអាប៉េវាំង” ដែលបានអាក់ខានការសម្តែងជាយូរ និងមានគោលបំណងចង់ឲ្យកូនខ្មែរជំនាន់ក្រោយស្គាល់ទម្រង់ល្ខោនមួយនេះ។ ក្នុងនោះផងដែលលោកយាយ ឯម ធាយ ក៏បានស្នើសុំការគាំទ្រទំនុកបំរុង  ពីសម្តេចតេជោ ហ៊ុនសែន និងសម្តេចគតិព្រឹត្តបណ្ឌិត ព្រមទាំងក្រសួងពាក់ព័ន្ធ ជួយគាំទ្រដើម្បីការតម្លើងស្នាដៃនេះបានចេញជារូបរាង។

ដោយ ទេវនាដនិម្មិតខ្មែរ ឯម ធាយ បានរៀបរាប់យ៉ាងដូច្នេះថា៖ “សូមបងប្អូនកូនចៅជួយ Share ផង នាងខ្ញុំមានកិត្តិយសសូមគោរពជំរាបជូនសម្តេច​ ឯកឧត្តម លោកជំទាវ លោក លោកស្រី បងប្អូនកូនចៅ ជនរួមជាតិជាទីស្នេហា​​ នាងខ្ញុំមានបំណងចង់តម្លេីងស្នាដៃ ទម្រង់ល្ខោនអាប៉េវាំង ដែលបានអាក់ខានការសម្តែងជាយូរមកហេីយ​​ នាងខ្ញុំចង់បេីកបង្ហាញអោយកូនខ្មែរស្គាល់ទម្រង់នេះ។ ដូច្នេះនាងខ្ញុំស្នេីសុំការគាំទ្រពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចគតិព្រឹត្តបណ្ឌិត ប៊ុន រ៉ានី​ ហ៊ុន សែន​ ជាប្រមុខរាជរដ្ឋាភិបាល​ និងក្រសួងវប្បធម៌​​ និងវិចិត្រសិល្បៈ ក្រសួងពាក់ព័ន្ធផ្សេងៗទៀត​ និងជនរួមជាតិទាំងអស់​ ជួយគាំទ្រទំនុកបំរុង ដេីម្បីនាងខ្ញុំតម្លើងការសំដែង ទម្រង់ល្ខោងអាប៉េវាំង​ ជាសាធារណៈទ្រង់ទាយធំ”៕ រូបភាពពី៖ កត្តញ្ញូ – Gratitude