ឆ្ងល់ទេ ហេតុអ្វីបានជាស្ករគ្រាប់ប្រភេទនេះថ្លៃជាងស្ករធម្មតា? មោះ! មកមើលពីរបៀបធ្វើទាំងអស់គ្នា
Life Style April 12, 2019 Chan Sreyny

អ្នកតែងតែឃើញស្ករគ្រាប់សម្រាប់ពិធីបុណ្យ ណូអែលដែលមានរូបរាងខ្ជូតៗ ដែលពេញនិយមយ៉ាងខ្លាំងសម្រាប់មនុស្សគ្រប់គ្នា មិនថាចាស់ ឬក្មេង ភាគច្រើនមានតំលៃថ្លៃជាងស្ករគ្រាប់ធម្មតា ព្រោះមិនមែនដោយសារតែរូបរាងស្អាត និងខ្ជូតរបស់វាទេ តែក៏វាមានរសជាតិឆ្ងាញ់ផងដែរ។ ស្ករគ្រាប់ប្រភេទនេះពេញនិយមខ្លាំង នៅប៉ែកអឺរ៉ុបដែលគេតែងតែទិញជូនគ្នា ក្នុងពិធីបុណ្យណូអែល។

ស្ករគ្រាប់ប្រភេទនេះមានច្រើនពណ៌ និងច្រើនទំហំ ដែលធ្វើឡើងពីទឹកស្ករ និងស្ករពោត លាយជាមួយនឹង រសជាតិ peppermint ដែលជារសជាតិប្រហើរ​ៗ។ ជាមួយគ្នានេះដែរការផលិតស្ករនេះរៀងពិបាកក្នុងការធ្វើ និងប្រើពេលយូរ ព្រោះត្រូវប្រើប្រាស់ម៉ាស៊ីនផង រួមទាំងប្រើប្រាស់ដៃផង ព្រោះតែការផលិតមានចំនួនច្រើន ត្រូវការកំលាំងខ្លាំង ក្នុងការកូរ និងទាញស្ករនោះឲ្យបានល្អ និងធ្វើបានច្រើនទាន់តម្រូវការរបស់ទីផ្សា​រ។ សូមទស្សនាវីដេអូនៅខាងក្រោម៖