ប្រទេសកម្ពុជាជាប្រទេសមួយដែលមានខឿនអរីយធម៌ដ៏ចំណាស់នៅភូមិភាគអាសុីអាគ្នេយ៍ហើយ ជាពិសេសកម្ពុជាយើងក៏មាននៅថ្ងៃចូលឆ្នាំរបស់ខ្លួនផងដែរ ដែលតែងតែប្រារព្ធនៅខែមេសា ជារៀងរាល់ឆ្នាំ។ យ៉ាងណាមិញនៅមុនថ្ងៃចូលឆ្នាំនេះមានការចែករំលែកពេញបណ្តាញសង្គមនូវវីដេអូខ្លីមួយដែលបង្ហាញនូវសកម្មភាពជនជាតិបរទេសមួយក្រុម បានរាំរបាំខ្មែរ នៅក្នុងសាលារៀនមួយ ដើម្បីបង្ហាញពីសេចក្ដីស្រឡាញ់ និងអបអរសាទរពិធីបុណ្យចូលឆ្នាំខ្មែរ។ នេះបើយោងតាមការបង្ហោះរបស់លោក Uriah Lyford ជាជនជាតិអាមេរិច ជាគ្រូស្ម័គ្រចិត្តកំពុងបំពេញភារកិច្ចផ្នែកអប់រំក្នុងសហគមន៍មួយនៅកម្ពុជា នៅក្រុងប៉ោយប៉ែត បានបង្ហោះ៕ តោះមកមើលវីដេអូនៅខាងក្រោម៖