បងប្រុសម្នាក់ដែលមានឈ្មោះនៅក្នុងហ្វេសបុក Alvin Hem គាត់បានធ្វើវិដេអូ Suprise ប្រពន្ធរបស់គាត់ ដោយគាត់រស់នៅសហរដ្ឋអាមេរិក ហើយប្រពន្ធរបស់គាត់រស់នៅប្រទេសខ្មែរ ហើយគាត់ឡើងចុះមកជួបលេងប្រពន្ធគាត់ តែលើកនេះគាត់ចង់ Suprise ប្រពន្ធគាត់ម្តង ដោយមកស្ងាត់ៗហើយអត់ប្រាប់។ ដោយក្តីនឹករលឹកធ្វើឲ្យប្រពន្ធរបស់គាត់ រំភើបរហូតស្រក់ទឹកភ្នែក ដោយមិនដឹងខ្លួន។

យោងតាមមិត្តភក្តិរបស់បងប្រុស ដែលមានឈ្មោះហ្វេសបុក Rathana ZanNa បានរៀបរាប់លើវិដេអូថា: “សម្លាញ់ខ្ញុំរៀបការជាមួយភរិយារបស់គាត់ជាង​៥ឆ្នាំហេីយ​ក្រោយពេលរៀបការ​គាត់បានទៅរស់នៅ​សហរដ្ឋអាមេរិក​ បងប្អូនគិតមេីល​ប្ដី​ប្រពន្ធ​រស់នៅឆ្ងាយពីគ្នា​រាប់​ មុឺន​គីឡូ​តេីនឹកគ្នា​ដល់កំរិតណា​ ? ទឹកភ្នែកខ្ញុំក៏ស្រក់ដោយមិនដឹងខ្លួន​ដោយការរំភេីប​នឹង​ក្ដុកក្ដួល​ដោយការស្រលាញ់ដ៏ធំធាង​របស់សម្លាញ់​ចំពោះ​ភរិយា​ សូមជួនពរសម្លាញ់​នឹង​ភរិយា​ ស្រលាញ់គ្នា​ ដល់ចាស់កោងខ្នង​”។ សុំប្រិយមិត្តទស្សនាវិដេអូខាងក្រោម៖