នៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងក្រុមគ្រួសារ បានទស្សនារបាំត្រុដិ នៅឯគេហដ្ឋានផ្ទាល់។ សម្តេចបានបញ្ជាក់ថាការទស្សនារបាំត្រុដិគឺដើម្បីអោយកូនចៅបានស្គាល់នូវសិល្បៈប្រពៃណីដ៏ល្អឯករបស់ខ្មែរ និងដើម្បីបណ្តេញចេញនូវឧបទ្រពក្នុងឆ្នាំចាស់ដើម្បីផ្លាស់មកនូវសិរីសួស្តីសម្រាប់ឆ្នាំថ្មីផង ដែលនឹងមកដល់នៅថ្ងៃស្អែកនេះ។

នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីចាប់ពីថ្ងៃទី ១៤-១៦ មេសា ស្អែកនេះ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក៏បាន សូមប្រគេនពរ និងជូនពរព្រះតេជគុណ និងព្រះសង្ឃគ្រប់ព្រះអង្គ ព្រមទាំងបងប្អូនជនរួមជាតិទូទាំងប្រទេស ជួបតែសេចក្តីសុខ សេចក្តីចម្រើន និងសំណាងល្អ ព្រមទាំងពុទ្ឋពរ៥ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕