អាសូរណាស់! មន្ត្រី PM ជាជនរងគ្រោះរបួសធ្ងន់ក្នុងករណីផ្ទុះហ្គាសឡានទំនើប LEXUS GX470ម្សិលមិញនេះ បានទទួលមរណភាពហើយ
សង្គម April 13, 2019 sovann khmernote

បុរសម្នាក់ ត្រូវគេស្គាល់ថាជាតៃកុងឡាន  រងរបួសរលាកធ្ងន់ ក្នុងករណីផ្ទុះហ្គាសឡានទំនើប LEXUS GX470កាលពីម្សិលមិញនៅក្រុងតាខ្មៅបានស្លាប់ហើយ។ ជនរងគ្រោះមានឈ្មោះ ងន គន្ធា ជាមន្ត្រីកម្លាំង កងរាជអាវុធហត្ថលេីផ្ទៃប្រទេសឋាននន្តរស័ក្តិថ្នាក់ វរសេនីយ៍ទោ។

យោងតាមការបញ្ជាក់របស់សាច់ញាតិជនរងគ្រោះបានឲ្យដឹងថា មន្ត្រី PM ជាជនរងគ្រោះខាងលើបានទទួលមរណៈភាពកាលវេលាម៉ោងប្រហែល២ ទាបភ្លឺ ថ្ងៃ១៣មេសា ២០១៩ បន្ទាប់ពីបញ្ជូនទៅព្យាបាលមន្ទីរពេទ្យនៅ ប្រទេសវៀតណាម។

គួរបញ្ជាក់ផងដែលថាកាលពីថ្ងៃទី១២ ខែមេសា ម្សិលមិញនេះមានករណីរថយន្ត LEXUS GX470 ប្រើប្រព័ន្ធហ្គាស រហូតផ្ទុះចេញជាអណ្តាតភ្លើងសន្ធោរសន្ធៅ ឆេះរាលដាលដល់រថយន្តមួយគ្រឿងទៀត។ ហេតុការណ៍នេះបានកើតឡើងនៅមុខផ្សារតាខ្មៅ ក្រុងតាខ្មៅ​ ខេត្តកណ្ដាល​​ និងបានធ្វើឲ្យបុរសម្នាក់ ត្រូវគេស្គាល់ថាជាតៃកុងឡាន រងរបួសរលាកធ្ងន់ និងទទួលមរណភាពនៅថ្ងៃទី១៣ ខែមេសា៕