យោងតាមហ្វេសបុករបស់លោក Mano Roth បានបង្ហោះឲ្យឃើញពីសកម្មភាពឡាន Highlander មួយគ្រឿង ដែលបានជិះវ៉ាឡើងលើផ្លូវម៉ូតូ និងកង់ទៀត នៅលើស្ពានជ្រោយចង្វារ។ គួរបញ្ជាក់ថា ក្រោយពេលដែលស្ពានជ្រោយចង្វារទី១ បានដាក់សម្ពោធ យើងសង្កេតឃើញថា មានករណីដួលម៉ូតូជាច្រើនដោយសារពួកគាត់ជិះលើផ្លូវឡាន ឆ្លងទៅផ្លូវម៉ូតូ។ ស្រាប់តែពេលនេះមានឡានបើកលើផ្លូវម៉ូតូវិញម្តង។ លោក Mano Roth បានសរសេររៀបរាប់លើរូបភាពថា៖ ” មនុស្សដល់ចឹងពេកទៅដឹងនិយាយថាមេចទេ! ខួរមនុស្សរឺខួរស្អីនឹងមិនចេះមើលគេឯងចឹង share ឲ្យ អ្នកផ្សេងមើលផងកុំឲ្យធ្វើគំរូអាក្រក់ដូចគាត់នឹងទៀត”៕