កម្មវិធីសង្ក្រាន្តត្រូវបានគេសង្កេតឃើញថា មានការរៀបចំគ្រប់ខេត្តក្រុង រាធានីផ្សេងៗ ទូទាំងប្រទេសកម្ពុជា ខណៈដែលខេត្តដែលកំពុងលេចធ្លោខ្លាំងគឺខេត្តសៀមរាប ដែលជាខេត្តមួយធ្លាប់រៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ដ៏ធំជារាងរាល់ឆ្នាំ ដោយឡែកក្នុងឆ្នាំ២០១៩ នេះព្រឹត្តិការណ៍អង្គរសង្ក្រាន្ត មិនត្រូវបានរៀបចំទៀតឡើយ ប៉ុន្តែមានការរៀបចំកម្មវិធីសៀមរាបសង្ក្រាន្ត ជំនួសវិញ។ អ្វីដែលគេចាប់អារម្មណ៍នោះគឺ កម្មវិធីសង្ក្រាន្តត្រូវបានរដ្ឋបាលខេត្ត នីមួយៗធ្វើការរៀបចំឡើងក្នុងឱកាសអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ។

សម្រាប់នៅខេត្តកោះកុង ដែលជាខេត្តកំពុងមានសក្តានុពលសេដ្ឋកិច្ច និងការវិនិយោគច្រើនពីវិនិយោគិនបរទេស ក៏បានរៀបចំកម្មវិធីកោះកុងសង្ក្រាន្ត ដូចខេត្តផ្សេងៗដែរ ដោយរដ្ឋបាលខេត្តកោះកុង បានរៀបចំរចនាកម្មវិធីសង្ក្រាន្តយ៉ាងស្អាតស្រស់បំព្រងផងដែរ។ គួរបញ្ជាក់ផងដែរថា សម្រាប់កម្មវិធីកោះកុងសង្ក្រាន្ត នេះមិនមែនជាលើកទីមួយឡើយដែលរដ្ឋបាលខេត្ត បានរៀបចំកម្មវិធីមួយនេះ។ តោះទស្សនាទិដ្ឋភាពខាងក្រោមនេះ ដែលក្រុមការងារខ្មែរណូត បានចុះទៅផ្តិតយករូបភាពផ្ទាល់ពីទឹកដីខេត្តកោះកុង៕