ថ្ងៃនេះគឺជាថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៩ ត្រូវជាថ្ងៃទី០១ នៃពិធីចូលឆ្នាំប្រពៃណីជាតិខ្មែរ ហើយយើងសង្កេតឃើញបងប្អូនប្រជាពលរដ្ឋជាច្រើនបាននាំគ្នាសម្រុកទៅដើរលេងកំសាន្ត និងជួបជុំបងប្អូននៅតាមបណ្តាខេត្តនានា ធ្វើឲ្យរាជធានីភ្នំពេញ ដែលធ្លាប់តែមានមនុស្សម្នាអ៊ូអរ ចរាចរណ៍ធ្លាប់តែមមាញឹកតាមផ្លូវ ប្រែក្លាយជាស្ងាត់ជ្រងំតែម្តង។ ប៉ុន្តែនៅសាលារាជធានីភ្នំពេញក៏បានរៀបចំកម្មវិធីកម្សាន្ត “សង្ក្រាន្តវត្តភ្នំ” សម្រាប់ជូនបងប្អូនប្រជាពលរដ្ឋ ដែលនៅក្នុងក្រុងភ្នំពេញផងដែរ ដោយមានការតុបតែងយ៉ាងស្រស់ស្អាតតាមបែបប្រពៃណីបុរាណខ្មែរ។ តោះឥលូវមកមើលរូបភាពច្បាស់ត្រជាក់ភ្នែកទាំងពេលយប់ និងពេលថ្ងៃនៃការតុបតែងសង្ក្រាន្តវត្តភ្នំទាំងអស់គ្នា៖