ក្មេងស្ទាវ២ក្រុម បានលើកគ្នាទាំងទ័ពមកកាប់គ្នាយ៉ាងសាវហាវ នៅក្នុងទឹកដីខេត្តកំពង់ឆ្នាំ ស្រុកកំពង់ត្រឡាច ដោយក្នុងនោះមហាជនបានសម្តែងការមិនពេញចិត្តចំពោះទង្វើរក្មេងៗទាំងនោះ និងសំណូមពរអោយសមត្ថកិច្ចធ្វើការស្រាវជ្រាវនិងឃាតខ្លួនជនបង្ក ដោយសារតែមានទាំងរូបភាពនិងវិដេអូច្បាស់ៗ ស្រាប់ជាភស្តុតាង។ តាមម្ចាស់គណនី Yin Pheav បានរៀបរាប់ថា៖

“ថ្ងៃចូលឆ្នាំទី៣នៅវត្តត្រឡែងកែង (លង្វេក) ភូមិអុកញ្ញាប៉ាង ឃុំលង្វេក ស្រុកកំពុងត្រឡាច ខេត្តកំពង់ឆ្នាំង។ សូមប៉លីសចាប់ជន់ដៃដល់ទៅផ្តន់ទាទោសអោយខានតែបាន។ សូមជួយចែកចាយដើម្បីបំបាត់ភាអសន្តិសុខក្នុងសង្គមខែ្មរ។” ដើម្បីជ្រាបច្បាស់សូមទស្សនាវិដេអូខាងក្រោមនេះ៕