រឿងរ៉ាវដ៏គួរអោយអាម៉ាស់មួយខណៈដែលក្មេងស្ទាវ២ក្រុមទៀតហើយ មានឈ្លោះគ្នាបង្កជាហឹង្សារដោយប្រើប្រាស់ដបស្រាវ វាយគ្នាទៅវិញទៅមកកណ្តាលហ្វូងមនុស្សដែលកំពុងតែសប្បាយរីករាយជាមួយនឹង ឱកាសនៃពិធីបុណ្យចូលឆ្នាំខ្មែរ ប្រពៃណីជាតិ។ ដោយជាក់ស្តែង មានគេថតវិដេអូបាន ក្មេងស្ទាវ២ក្រុមនេះ បានបើកការវាយប្រហារគ្នាដោយដបស្រាបៀរ នៅក្នុងតំបន់ Pub Street ខេត្តសៀមរាប ដោយមិនដឹងថាទាស់សំដីគ្នារឿងអ្វីឡើយ។

គួរបញ្ជាក់ផងដែរថា នៅក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ នេះដែរមនុស្សជាច្រើនបានធ្វើដំណើរទៅស្រុកកំណើត និងអ្នកខ្លះទៀតទៅដើរលេងតាមបណ្តាខេត្តធំៗដូចជាខេត្តសៀមរាប ដែលជាគោលដៅធំមួយរបស់យុវវ័យ ដោយទីនោះមានការរៀបចំស្អាត និងមាន Pub Street ដើម្បីដើរលេងពេលរាត្រី ប៉ុន្តែជាអកុសលអី បែរជាកើតរឿងឈ្លោះគ្នា បង្កហឹង្សារដែលមើលទៅពិបាកភ្នែកមែនទែន។ ទោះយ៉ាងណាក្តី មហាជនបានធ្វើការអំពាវនាវដល់ យុវជន ទាំងអស់មេត្តាកុំប្រើប្រាស់ហឹង្សារ បែបនេះដោយធ្វើការដោះស្រាយគ្នាតាមសម្រួលទៅ ព្រោះសុទ្ធតែជាខ្មែរដូចគ្នា។ សូមទស្សនាវិដេអូខាងក្រោម៖