កម្មវិធី I Can See Your Voice Cambodia សប្ដាហ៍ទី១០ កាលពីល្ងាចថ្ងៃអាទិត្យកន្លងមកនេះ បានធ្វើឲ្យទស្សនិកជនមានភាពសប្បាយរីករាយ រំសាយអារម្មណ៍ជាមួយ វត្តមានកំពូលអ្នកវិភាគប្លែកមុខទាំងប្រាំដែលខុសពីសប្ដាហ៍មុនៗដូចជា តារាកប្លែងជើងចាស់​ នាយខ្ចឹប អ្នកមីង គ្រត នាយ​ កយ អ្នកនាង ញឹម ចាន់ថន និងតារាពហុជំនាញ ខាត់ សុឃីម ហើយអ្វីដែលរឹតតែពិសេសជាងនេះទៅទៀតនោះគឺ វត្តមានរបស់កំពូលតារាចម្រៀងសំនៀងផ្អែមលោក ខាត់ ជែមស៍ ផងដែរ។

នៅក្នុងសប្ដាហ៍ទី១០ នេះដែរលោក ខាត់ ជែមស៍ ពិតជាពូកែក្នុងការទស្សន៍ទាយតារាចម្រៀងលាក់សំឡេង ត្រូវសឹងតែទាំងអស់ តែចំឡែកតែលើកនេះបែរជាទាយខុសដោយសារតែឃើញបេក្ខជន មានទឹកមុខភ័យៗច្រៀងមិនពិរោះ តែខុសស្រឡះពីការគិតរបស់តារាកិត្តិយស ព្រមទាំងកំពូលអ្នកវិភាគទាំង ៣រូប ដោយបេក្ខជនរូបនេះច្រៀងពិរោះមិនធម្មតា ធ្វើឲ្យម្នាក់ៗហួសចិត្តតែម្ដង។ ចង់ដឹងកាន់តែច្បាស់ សូមទស្សនាវីដែអូនៅខាងក្រោម៖​