កាលពីថ្មីៗនេះផ្ទុះការភ្ញាក់ផ្អើលពេញបណ្តាញសង្គមថៃដោយមានការចែករំលែករូបថតដ៏គួរឲ្យស្រលាញ់ ធ្វើឲ្យបងប្អូនផ្ទុះសំណើច ដោយកូនក្រមុំស្រីស្អាតមួយរូបបានរៀបការជាមួយសត្វដាយណូស័រ។ ដោយយោងតាមប្រភពព័ត៌មាន Thairath បានសរសេររៀបរាប់ឲ្យដឹងថា ការភ្ញាក់ផ្អើលនេះផ្តើមចេញពីថ្ងៃទី១៧ ខែមេសា ក្រោយពីទំព័រហ្វេសប៊ុកមួយរបស់ថៃដែលមានឈ្មោះថា พิธีกรงานแต่งงานมืออาชีพ นายพิธี แม่งานรันคิว Byโอบอ้อม បានបង្ហោះរូបភាពពិធីអាពាហ៍ពិពាហ៍ចម្លែកមួយដែលបានធ្វើឡើងនៅថ្ងៃទី១៥ ខែមេសា ដោយកូនកូនក្រមុំស្រីស្អាតមួយរូបបានរៀបការជាមួយកូនកម្លោះដែលបានតែងខ្លួនជាសត្វដាយណូស័រ។

មូលហេតុនៃការភ្ញាក់ផ្អើលនេះគឺត្រូវបានគេដឹងថា កូនកម្លោះជាមនុស្សដែលចូលចិត្តធ្វើឲ្យមនុស្សជុំវិញខ្លួនសើចសប្បាយរីករាយ ដែលទើបបង្កឲ្យមានហេតុការណ៍ភ្ញាក់ផ្អើលនេះកើតឡើង។ មុនដំបូងកូនកម្លោះរូបនេះគឺបានតុបតែងខ្លួនបែបប្រពៃណីធម្មតានោះទេ ដោយលោកគិតថាពិធីសែនព្រេនចងដៃនៃមង្គលការរបស់រូបលោកបានចប់សព្វគ្រប់ទើបចេញទៅប្តូរឈុតដាយណូស័រនេះមកដើម្បីចូលរួមរាំលេងសប្បាយ នៅក្នុងពិធីសង្ក្រានចូលឆ្នាំថ្មី ស្រាប់តែចុងក្រោយក៏មានភ្ញៀវបន្តមកទៀតទើបសម្រេចចិត្តធ្វើពិធីបន្តទាំងតុបតែងខ្លួនបែបនេះតែម្តងទៅ៕ ប្រភព៖ Thairath