ប្រទាលកន្ទុយក្រពើ ត្រូវបានគេចាត់ទុកថាជាឪសថធម្មជាតិមួយប្រភេទក្នុងការជួយថែរក្សាសម្រស់ ព្រមទាំងសុខភាពបានយ៉ាងល្អ និងមានប្រសិទ្ធិភាព។ មិនតែប៉ុណ្ណោះវាក៏ត្រូវបានគេយកមកធ្វើជាម្ហូបអាហារ ឬភេសជ្ជៈផងដែរ ដោយសារតែវាមានផ្ទុកសារធាតុចិញ្ចឹមដល់រាងកាយជាច្រើនដូចជា វីតាមីន A, B1,B2, អាស៊ីត folic, niacin និងអាស៊ីត amine ។ ខាងក្រោមនេះគឺជាវិធីសាស្រ្តក្នុងការប្រើប្រាស់ប្រទាលកន្ទុយសម្រាប់សម្រស់​ និងសុខភាពរបស់អ្នក៖

ទី១.​បំបាត់សាច់យារធ្លាក់៖​ អ្នកដែលមានសាច់យារធ្លាក់ នឹងអស់ក្ដីបារម្មណ៍ទៀតហើយដោយគ្រាន់តែលាបល្បាយដែលផ្សំពី ប្រេងដូង និងជេលប្រទាលកន្ទុយក្រពើ ជារៀងរាល់ថ្ងៃបន្ទាប់ពីងូតទឹករួច សាច់យារធ្លាក់របស់អ្នក នឹងប្រែមកជាស្អាតដូចដើម។

ទី២. បំបាត់អាការៈឈឺក្រពះ៖ ការចុក សៀតណែន ដែលបណ្ដាលមកពីការឈឺក្រពះ វាពិតជាផ្ដល់ផលរំខានខ្លាំងណាស់ ដូច្នេះនៅពេលដែលអ្នកមានអាការៈ​បែបនេះ​ អ្នកអាចយកញ៉ាំប្រទាលកន្ទុយក្រពើមួយ ឬពីរចំណិត អ្នកនឹងបានធូរស្បើយជាងមុន។

ទី៣. បំបាត់ការជ្រុះសក់៖ ការជ្រុះសក់គឺជារឿងដែលមនុស្សស្រីគ្រប់រូប មានការព្រួយបារម្ភជាខ្លាំង ប៉ុន្តែអ្នកអាចសាកល្បងវិធីនេះបានដោយគ្រាន់តែ យកប្រទាលកន្ទុយក្រពើមកកោសនៅលើក្រាស់សិតសក់ ហើយសិតវានៅលើសក់របស់អ្នក នោះវានឹងជួយកាត់បន្ថយបានមួយកម្រិត។

ទី៤. ជួយសម្រកខ្លាញ់ក្បាលពោះ៖ សម្រកខ្លាញ់ក្បាលពោះបានយ៉ាងងាយដោយគ្រាន់តែញ៉ាំភេសជ្ជៈ​ដែលផ្សំពី ផ្លែត្រសក់ ជីវ៉ាន់ស៊ុយ ខ្ញី ក្រូចឆ្មា និងទឹកប្រទាលកន្ទុយក្រពើ ដោយក្រឡុកចូលគ្នាឲ្យសព្វល្អ រួចញ៉ាំមុនពេលចូលគេងជារៀងរាល់ថ្ងៃ ខ្លាញ់ក្បាលពោះ នឹងរលាយបាត់អស់។

ទី៥.បំបាត់ស្នាមអុចខ្មៅ៖ ស្នាមអុចខ្មៅកើតមាននៅលើស្បែករបស់អ្នក ដែលបណ្ដាលមកពីការត្រូវកម្ដៅថ្ងៃ ពិតជាពិបាកក្នុងការព្យាបាល តែអ្នកអាចសាកល្បងប្រើវិធីនេះបានដោយគ្រាន់តែ យកថ្នាំដុសធ្មេញ លាយជាមួយនឹង ម្សៅល្មៀត រួចបន្ថែមជេលប្រទាលកន្ទុយក្រពើបន្តិច ហើយកូរឲ្យសព្វ បន្ទាប់មកលាបនៅលើកន្លែងដែលមានស្នាមអុចខ្មៅទាំងនោះ ដោយទុករយៈពេល ១០ ទៅ១៥នាទី សឹមលាងជម្រះចេញ។