កាលពីសប្ដាហ៍កន្លងទៅនេះកម្មវិធី Asia’s Got Talent រដូវកាលទី៣ បានឈានចូលមកដល់វគ្គផ្ដាច់ព្រ័ត្រហើយ ជាមួយនឹងការបង្ហាញសមត្ថភាពរបស់បេក្ខភាពជាច្រើនរូប ក្នុងនោះដែរបេក្ខជន Eric Chien និង​ បេក្ខជន YAASHWIN SARAWANAN បានទទួលការផ្ញើសារគាំទ្រច្រើនជាងគេ រហូតដល់មានសិទ្ធក្នុងការប្រកួតជ្រើសរើសអ្នកឈ្នះក្នុងចំណោមអ្នកទាំងពីរ។

យ៉ាងណាមិញក្រោយពីកាបង្ហាញសមត្ថភាពត្រូវាបានបញ្ចប់បេក្ខជន Eric Chien ដែលមកពីប្រទេស​ តៃវ៉ាន់ បានក្លាយជាម្ចាស់ពានរង្វាន់នៅក្នុងរដូវកាលទី៣ នេះជាមួយនឹង ប្រាក់រង្វាន់ 100,000 ដុល្លារ ដោយការបង្ហាញសមត្ថភាពក្នុងការលេងសៀកដ៏អស្ចារ្យ មើលសឹងតែមិនព្រិចភ្នែក ធ្វើឲ្យគណៈកម្មការ ព្រមទាំងទស្សនិកជនមានការពេញចិត្តយ៉ាងខ្លាំង។ គួរបញ្ជាក់ផងដែរថា Eric Chien ធ្លាប់បានឈ្នះពានរង្វាន់ ​Grand Prix Close-up នៅក្នុងកម្មវិធី ​FISM World Championships of Magic កាលពីឆ្នាំ២០១៨នៅប្រទេសកូរ៉េផងដែរ។ សូមទស្សនាវីដេអូនៅខាងក្រោម៖