ឲ្យតែពេលបុណ្យជាតិ ឬថ្ងៃឈប់សម្រាកម្តងៗគឺបងប្អូនខ្មែរយើងតែងតែធ្វើដំណើរកំសាន្តតាមរមណីយដ្ឋាននានាគ្រប់ខេត្តក្រុង តែអ្វីដែលគួរឲ្យកត់សម្គាល់នោះគឺបងប្អូនមួយចំនួនក្រោយពីបរិភោគអាហារហើយគឺ បន្សល់ទុកនូវសម្រាមជាច្រើន ដោយមិនវេចខ្ចប់យកទៅជាមួយទេគឺពង្រាយពេញកន្លែងដែលអង្គុយទទួលទានហ្នឹងតែម្តង។ ឥលូវនេះជាក់ស្កែងយោងតាមគណនីហ្វេសបុករបស់បងស្រីម្នាក់ បានបង្ហោះរូបថតសម្រាមរាយប៉ាយមិនត្រឹមតែកន្លែងទទួលទានទេ គឺសូម្បីតែបន្ទប់សណ្ឋាគារលំដាប់ផ្កាយបួន ក្រោយពេលភ្ញៀវទៅស្នាក់នៅហើយពង្រាយសំរាមពេញបន្ទប់តែម្តង។

បងស្រីបានសរសេររៀបរាប់លើរូបភាពថា”ចរិតខ្មែរមួយចំនួនតូច តើដល់ពេលណាលោកអ្នកអាចកែប្រែទម្លាប់រស់នៅអោយមានអនាម័យបានទៅ? ធ្វើដំណើរទៅដល់ទីណាបង្កើតសំរាមដល់ទីនោះ ចុងក្រោយសូម្បីនៅក្នុងសណ្ឋាគារក៏ជាកន្លែងដែលពួកគាត់ចោលសំរាមដែរ ខ្ញុំគ្មានអ្វីនិយាយក្រៅពីពាក្យថា ខ្មែរអាចធ្វើបានគ្រប់យ៉ាង”។ ប្រភពរូបភាពៈ ពីសណ្ឋារគារលំដាប់ផ្កាយ៤នៅក្រុងសៀមរាប ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិថ្មីៗនេះឯង ប្រភពពី៖ Putheary Kvan