កប្បាស គឺជាប្រភេទរុក្ខជាតិម្យ៉ាងដែលគេយកទៅច្នៃជាសំឡី បង្កើតជាអំបោះសម្រាប់ត្បាញសំលៀកបំពាក់ មិនតែប៉ុណ្ណោះគេអាចច្នៃវាទៅជាសំឡីជូតមុខ ឬជាបន្ទះម៉ាស់សម្រាប់បិតមុខរបស់ផលិតផលថែរក្សាសម្រស់ផ្សេងៗ ដែលមានលក់នៅលើទីផ្សារ។ លើសពីនេះកាលពីដើមឡើយ គេត្រូវប្រើដៃសុទ្ធសាធ ក្នុងការផលិតកប្បាស ប៉ុន្តែនៅដើមសតវត្សទី១៨ វាត្រូវបានផ្លាស់ប្ដូរដោយការផលិតដោយម៉ាស៊ីនវិញ។

ជាមួយនឺងការប្រើប្រាស់ម៉ាស៊ីននេះដែរ ហាក់មានភាពងាយស្រួល ​តែវាមានលក្ខណៈសាំញ៉ាំបន្តិច និងត្រូវប្រើពេលយូរគួរសមដែរ ទម្រាំតែបានចេញជាកប្បាសដែលយើងអាចយកទៅប្រើប្រាស់បាន ដោយឆ្លងកាត់ដំណាក់កាលជាច្រើន ដូចជាការ ដំណាក់ច្រូតកាត់ ដំណាក់ការសម្អាត និងដំណាក់ការច្នៃឲ្យទៅជាសំឡី ដែលមានគុណភាពខ្ពស់ និងស្អាតដើម្បីផលិតជាសម្ភារៈប្រើប្រាស់ ឬសំលៀកបំពាក់ផ្សេងៗ។ ចង់ដឹងកាន់តែច្បាស់ ទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖