មួយរយៈក្រោយនេះ បុរសម្នាក់បានធ្វើឲ្យរង្គោះរង្គើបណ្តាញសង្គមហ្វេសប៊ុកជាខ្លាំង ដោយគាត់បាន Live វីដេអូនិយាយធ្វើឲ្យបងប្អូនផ្ទុះសំណើចតាមរយៈការលក់ផលិតផលតាមបែបផែនអ្នកលក់អនឡាញនាពេលបច្ចុប្បន្នជាពិសេសគឺឃ្លាថា «ស្រលាញ់ទម្លាក់លេខៗ»។ យ៉ាងណាគេក៏ឃើញមានការចាប់អារម្មណ៍ជាខ្លាំងចំពោះរូបគាត់ ដោយមានទាំងអ្នកចូលចិត្ត និងមានទាំងអ្នករិះគន់ជេរប្រមាថ។

ដោយឡែកនៅពីក្រោយភាពប៊ិនប្រសប់ ដែលគាត់សម្តែងធ្វើឲ្យបងប្អូនផ្ទុះសំណើចនោះបែជារឿងឈឺចាប់ដែលមិនគួរឲ្យនឹកស្មានដល់ទៅវិញ។ តាមរយៈស្រីស្អាតដែលមានគណនីឈ្មោះថា Ah Ry Nuon ដែលជាជនល្បីឈ្មោះមួយរូបក្នុងបណ្តាញសង្គមជាពិសេសលើការជួយដល់អ្នកខ្វះខាតបានសរសេររៀបរាប់ឲ្យដឹងថា «នៅពីក្រោយភាពសប្បាយរីករាយរបស់តារាធុងប៉េត្រូ គឺមានរឿងទឹកភ្នែកជាច្រេីនដែលបងប្អូនមិនបានដឹង សូមបងប្អូនស្ដាប់រឿងគាត់អោយចប់ នោះបងប្អូននឹងយល់ពីការលំបាករបស់គាត់ ហេតុអ្វីទេីបគាត់មកធ្វេីឆ្កួតធ្វេីជាអោយបងប្អូនមេីល?រហូតត្រូវមានអ្នកដៀលគាត់យ៉ាងច្រេីន! ម្ចាស់បង ស្នេហ៍អូន»។

នេះពិតជារឿងដែលធ្វើឲ្យមហាជនរំជួលចិត្ត និងកោតសរសើរព្រោះតែភាពកត្តញ្ញូ ព្រមទាំងការលះបង់របស់រូបលោកដើម្បីម្តាយ។ ដោយលោកមិនបានខ្វល់ពីភាពខ្មាសអៀននោះឡើយ ទោះត្រូវទួលឆ្នាំងទួលចាន សម្តែងឆ្គួតម៉េចក៏ដោយក៏នៅតែទ្រាំ គ្រាន់តែសង្ឃឹមថាបងប្អូនអាចកម្សាន្តសប្បាយប៉ុណ្ណោះ និងសំណូមពរកុំជេរគាត់អី។ វីដេអូខាងក្រោមនេះនឹងបង្ហាញឲ្យដឹងច្បាស់ពីការពិត!