ក្នុងចំនោមអាហារសមុទ្រជាច្រើន អយស្ទ័រជាប្រភេទគ្រឿងសមុទ្រម្យ៉ាងដែលកំពុងពេញនិយម និងទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់អ្នកដែលចូលចិត្តគ្រឿងសមុទ្រ ព្រោះថាវាមានរសជាតិឆ្ងាញ់ប្លែក ហើយថែមទាំងជាប្រភេទអាហារប៉ូវកម្លាំងទៀតផង។ យ៉ាងណាមិញដោយសារតែតម្រូវការរបស់ទីផ្សារច្រើនលើសកំណត់ពីអ្វីដែលធម្មជាតិផ្ដល់ឲ្យ ទើបគេត្រូវបង្កើតកសិដ្ឋានចិញ្ចឹមអយស្ទ័រ គេត្រូវការទីតាំងដែលនៅជិតតំបន់មាត់សមុទ្រ ព្រោះវារស់នៅ និងលូតលាស់បានល្អដោយសារទឹកសមុទ្រ។

ចំពោះការចិញ្ចឹមដំបូងគេត្រូវបង្កាត់ពូជរបស់វា ដោយប្រើរយៈពេល១ខែ រហូតដល់ ៦ខែ ដោយការប្រើតិចនិក និងបច្ចេកទេសច្បាស់លាស់ ជាមួយនឹងឧបករណ៍ទំនើបៗផងដែរ។ ក្រោយពេលដែលបង្កាត់បានជាកូនតូចៗ​​រួចហើយ គេត្រូវយកវាទៅចិញ្ចឹមក្នុងកសិដ្ឋាននៅលើទឹកសមុទ្រ រហូតដល់មានអាយុ​ ៣ខែ ទើបដាក់ឲ្យរស់នៅក្នុងទឹកសមុទ្រដោយខ្លួនឯង។ រហូតដល់រយៈពេល​ ៦ខែក្រោយ ទើបគេអាចយកវាមកលក់បាន ដោយត្រូវប្រើម៉ាស៊ីនក្នុងការនេសាទ និងជ្រើសរើសអយស្ទ័រណាដែលល្អៗ រីឯមិនល្អត្រូវបោះចូលទៅក្នុងសមុទ្រវិញ ដូចនេះហើយទើបប្រភេទអយស្ទ័រមួយចំនួនមានតំលៃថ្លៃ។ សូមទស្សនាវីដេអូនៅខាងក្រោម៖