ការធ្វើឈីស Parmesan គឺជាអាជីវកម្មដ៏ធំមួយសម្រាប់ប្រទេសអ៉ីតាលី ដោយជាមធ្យមវាត្រូវបានគេផលិតក្នុងចំនួន 3.6 លានដុំក្នុងមួយឆ្នាំ ដែលជាហេតុធ្វើឱ្យឈីសនេះក្លាយជាផលិតផលនាំចេញ ដ៏ធំបំផុតរបស់ប្រទេសអ៉ីតាលី។ ជាមួយគ្នានេះដែរ​ សម្រាប់ការផលិតឈីសប្រភេទនេះត្រូវប្រើចំនួនទឹកប្រាក់ 2,2 ពាន់លានផោន ដែលស្មើនឹង (2,5 ពាន់លានដុល្លារ)។

ឈីស Parmesan ត្រូវបានគេផលិតនៅតំបន់ភាគខាងជើងប្រទេសអ៉ីតាលី ដោយប្រើគ្រឿងផ្សំដូចជា ទឹកដោះគោ អំបិល និង Remnant ហើយឈីសមួយដុំគេត្រូវប្រើទឹកដោះគោរហូតដល់ ១៣១ លីត្រ ដែលទឹកដោះគោទាំងនោះយកមកពីតំបន់ ប៉ាម៉ា។ ចំពោះការផលិតវិញ មិនមានភាពងាយស្រួលនោះទេ គឺត្រូវធ្វើដោយដៃផ្ទាល់ ដោយការប្រើកំលាំងខ្លាំង និងភាពអត់ធ្មត់ ជាមួយនឹងតិចនិកខ្ពស់ ក្នុងការសម្រិតសម្រាំងឲ្យមានគុណភាពល្អ។ សូមទស្សនាវីដេអូ នៅខាងក្រោម៖