រសជាតិឆ្ងាញ់ ហើយស្អាតៗទៀត! មានឆ្ងល់អត់ ថាគេធ្វើនំ Whoopie Pies នេះដោយរបៀបណា?
Life Style April 20, 2019 Chan Sreyny

Whoopie Pies គឺជាប្រភេទនំម្យ៉ាងដែលមានដើមកំណើតនៅសហរដ្ឋអាមេរិក វាត្រូវបានគេចាត់ទុកថា ជាប្រភេទនំដែលមានលក្ខណៈស្រដៀងសាំងវិច តែមានរសជាតិផ្អែមដូចជានំខុកឃី ឬនំខេក។ ក្រៅពីមានរសជាតិឆ្ងាញ់ លក្ខណៈពិសេសរបស់នំប្រភេទនេះគឺមានរូបរាង និងពណ៌ស្អាតៗ ជាមួយនឹងរសជាតិជាច្រើនបែប ច្រើនជម្រើសទៅតាមចំណង់ចំណូលចិត្តរបស់អ្នក ដែលចូលចិត្តញ៉ាំនំប្រភេទនេះផងដែរ។

ជាមួយគ្នានេះដែររោងចក្រផលិតនំ Whoopie Pies មួយកន្លែងបានព្យាយាមរក្សា​រសជាតិដើម របស់នំនេះជាមួយគ្រឿងផ្សំជាច្រើនប្រភេទ ដោយប្រើម៉ាស៊ីនក្នុងការលាយម្សៅ។ មិនតែប៉ុណ្ណោះដើម្បីទទួលបាន​​គុណភាពរសជាតិដែលឆ្ងាញ់ គេត្រូវត្រួតពិនិត្យគ្រប់ដំណាក់ការ ក្នុងការផលិតទាំងអស់ មិនថា​ដំណាក់ការលាយម្សៅ ការដុត ការរក្សាទុក ព្រមទាំងការវេចខ្ចប់ ឲ្យត្រូវទៅតាមកម្រិតស្តង់ដារ និងប្រកបដោយអនាម័យផងដែរ។ តោះទៅទស្សនាវីដេអូនៅខាងក្រោមទាំងអស់គ្នា៖