នៅពេលដែលអ្នកមានបញ្ហាភ្នែកម្ញូប គឺតម្រូវឲ្យអ្នកត្រូវពាក់វ៉ែនតាគ្រប់ពេល ដូចនេះការជ្រើសរើសប្រភេទវ៉ែនតាដែលស័ក្កសមទៅនឹងទម្រង់មុខរបស់អ្នកពិតជារឿងសំខាន់។ ប៉ុន្តែអ្វីដែលរឹតតែសំខាន់ជាងនេះទៅទៀតនោះ ការតុបតែងម៉ូដសក់ ឲ្យមានភាពស៊ីគ្នាជាមួយទម្រង់វ៉ែនតា​ ក៏ជួយឲ្យសម្រស់របស់អ្នកកាន់តែស្រស់ស្អាតថែមមួយកម្រិតទៀត ដោយជ្រើសរើសម៉ូដសក់ងាយៗខាងក្រោមណាមួយ ដែលអ្នកគិតថាស័ក្កសមជាមួយវ៉ែនតារបស់អ្នក៖​

ទី១. វ៉ែនតា (ខ្មៅ + មាស)៖ ប្រសិនបើអ្នកប្រើប្រាស់វ៉ែនតាប្រភេទនេះវាមានកញ្ចក់រាងធំ អ្នកអាចសាកល្បងចងសក់ពាក់កណ្ដាល ដោយផ្នែកខាងលើត្រូវចងឲ្យខ្ពស់ ហើយបួង ម៉ូដសក់បែបនេះធ្វើឲ្យឃើញទម្រង់មុខរបស់អ្នកច្បាស់ ដែលស៊ីគ្នាជាមួយនឹង វ៉ែនតា។

ទី២.វ៉ែនតា (ស្ដើងខ្មៅ)៖ ចំពោះវ៉ែនតាដែលមានដងខ្មៅស្ដើង មានមុខមូលធំ អ្នកគួរតែជ្រើសរើសម៉ូដសក់នេះ ដោយចងសក់ទៅលើទាំងអស់ ហើយបួង រួចទម្លាក់សក់ខាងគៀនត្រចៀកបន្តិច មើលទៅកាន់តែស្រស់ស្អាត និងទាន់សម័យ។

ទី៣. វ៉ែនតា (ភ្នែកឆ្មា)៖​ វ៉ែនតាប្រភេទនេះពិតជាកាលីប និងស៊ីវីល័យ ដូចនេះអ្នកគួរតែជ្រើសរើសយកម៉ូដសក់ដែលក្រង ទៅក្រោយហើយទម្លាក់សក់ខាងមុខបន្តិច មើលទៅកាន់តែស្អាត ទាក់ភ្នែកតែម្ដង។

ទី៤. វ៉ែនតា (ក្រាស់ពណ៌ខ្មៅ)៖ សម្រាប់ទម្រង់មុខដែលត្រូវជាមួយវ៉ែនតាប្រភេទនេះ អ្នកអាចសាកល្បងជាមួយម៉ូដសក់ ដែលទំលាក់ដោយគាប ឬ ផ្លុំ ឲ្យក្ដោបបន្តិច ហើយវែកសក់ទៅខាងឆ្វេង ឬ ក៏ខាងស្ដាំតាមទម្លាប់របស់អ្នក ម៉ូដសក់បែបនេះអាចនឹងសាមញ្ញ ប៉ុន្តែពិតជាមានភាពទាក់ទាញណាស់។

ទី៥. វ៉ែនតា (ពណ៌ខ្មៅតូច)៖ ចំពោះវ៉ែនតាប្រភេទនេះ វាមានរាងជ្រុងហើយតូច ស័ក្កសាមជាមួយម៉ូដសក់ដែលចងទាប​ទៅក្រោយ ហើយទម្លាក់សក់ខាងមុខ ដោយមូរួញតិចៗ ពិតជាធ្វើឲ្យអ្នកស្រស់ស្អាតប្លែក ហើយសុភាពទៀតផង។