ក្រោយពីលោក ករុណាពេជ្រ តារាចម្រៀងប្រចាំផលិតកម្មថោន បានធ្វើការផ្លាស់ប្តូររថយន្តថ្មីតម្លៃជាង២០ម៉ឺនដុល្លារ សហរដ្ឋអាមេរិក ម៉ូដែល Lexus LX570 ធ្វើអោយមានការបញ្ចេញមតិជាច្រើន ពីសំណាក់មហាជន ដោយអ្នកខ្លះលើកឡើងថា មិនទុកលុយព្យាបាលជំងឺ ឪពុកបែរជាប្តូររថយន្តថ្មី ដើម្បីភាពហ៉ឺហារ និងអ្នកខ្លះបានបញ្ចេញមតិថា ប្រកាសលក់ផ្ទះលក់ដី​ ថាយកទៅព្យាបាលឪពុក ឥលូវស្រាប់តែស្ងាត់ៗដូរឡានថ្មីថ្លៃជាង ២០ម៉ឺនដុល្លារទៅវិញ។ ដោយសារតែហេតុនេះ ទើបតារាចម្រៀងរូបសង្ហាររូបនេះបានធ្វើការបកស្រាយទៅកាន់មហាជនវិញថា៖

“ថ្ងៃនេះខ្ញុំចង់និយាយពន្យល់សំរាប់បងប្អូនមួយចំនួនតូចក្នុង​ Facebook អោយបានយល់បន្ថែមលេីអ្វីដែលគាត់មិនដឹង​ និង​ គិតមិនដល់ មានមតិជាច្រេីន​ បានលេីកឡេីងក្នុងបញ្ហា​ ដែលខ្ញុំបានសំរេចចិត្តដូរ​ ឡានថ្មី​ ក្នុងកាលះទេសះ​ ប៉ារបស់ខ្ញុំកំពុងតែមានជំងឺឈឺឆ្ងន់​ដដែល​ បញ្ហានៅត្រង់នេះ​ គឺ​ ថាបងប្អូនមួយចំនួនតូចចង់ដឹងថាបានលុយមកពីណាមកទិញ​ បេីប្រកាស់លក់អស់ផ្ទះដីធ្លី​ យកមកមេីលឪពុក​ ហេីយមានបងប្អូនខ្លះថា​ ប្រហែលលក់ផ្ទះបានហេីយ​ បែរជាមិនយកលុយទៅមេីលឪពុក​ បែរជាយកមកទិញឡានដូរស៊េរី​ ហុឺហា​ ទៅវិញ ៕ល៕

សូមបញ្ជាក់ថា​ អ្វីៗដែលបងប្អូនគិត​ អ្វីៗដែលបងប្អូនដឹង​ គឺពិតជាត្រឹមត្រូវដដែល​ ហេីយការសំរេចយកជំរេីសច្រេីនលក់សម្ភារះ​ ផ្ទះ​ ដី​ធ្លី​ ដែលខ្ញុំមានបន្តិចបន្តួចនោះ​ នៅតែដដែល​ ប៉ុន្តែ​ នៅពេលនេះផ្ទះធំ​ ទ្រនំខ្ពស់​ ដែលជាទីស្រលាញ់របស់ខ្ញុំនោះ​ ត្រូវបានរកម្ចាស់ថ្មីបានហេីយ​ ហេីយខ្ញុំនឹងចាកចេញពីវា​ នាពេលឆាប់ៗខាងមុខ​ ដោយក្នុងចិត្តពោរពេញដោយក្តីស្រណោះ​ និង​ អានុស្សាវរីយ៏ជាច្រេីន​ ដែលមានក្នុងគ្រួសារមួយនេះ

ខ្ញុំសូមមិនបញ្ជាក់តំលៃដែលលក់ផ្ទះនេះ​ បានជូនបងប្អូនអោយដឹង​ ប៉ុន្តែខ្ញុំយកថវិការទាំងអស់នេះ​ ធ្វេីការបែងចែកជា 5​ ផ្នែក សំរាប់ជីវិតផ្ទាល់ខ្លួនរបស់ខ្ញុំ​ និង​ ក្រុមគ្រួសារខ្ញុំបន្តទៀត​ :
1-​ យកមួយផ្នែក​ នៃថវិការ​នេះ​ ខ្ញុំយកទៅដាក់ក្នុង​ ធនាគារ​ ដេីម្បីតំកល់ទុក​ មេីលថែជំងឺ​ ប៉ាខ្ញុំបន្តទៀត​ ជៀសវាងអត់បានត្រៀមដូចពីមុន​ ធ្វេីអោយខ្ញុំពិបាករកថវិការសុទ្ធ​ មកព្យាបាលប៉ា​ ភ្លាមៗ​ ណាស់​ មូលហេតុនេះហេីយបានខ្ញុំសំរេចចិត្តប្រកាសលក់ផ្ទះដីធ្លី​ ដេីម្បីយកមកមេីលប៉ា ហេីយសរុបមកដល់ពេលនេះ​ ខ្ញុំបានចំណាយព្យាបាលប៉ា​ របស់ខ្ញុំរយះពេល​ 16ខែមកនេះ​ អស់ជិត​ 15 មុឺនដុល្លា​ ហេីយខ្ញុំជាអ្នករ៉ាប់រង​តែរូបខ្ញុំម្នាក់ឯងប៉ុណ្ណោះ​ ហេីយជារៀងរាល់ខែ​ ខ្ញុំត្រូវចំណាយ​ ចន្លោះ​ 3000-4000 ដុល្លាក្នុងមួយខែ​ បន្ថែមទៀត
2- យកមួយផ្នែក​ នៃថវិការនេះ​ យកទៅធ្វេីផ្ទះថ្មី​ តូចល្មមសមរម្យមួយលេីដីរបស់ខ្ញុំមួយកន្លែងទៀត​ ដេីម្បីរស់នៅបន្ត
3- យកមួយផ្នែក​ នៃថវិការនេះ​ យកទៅសាកល្បង​ ទិញដីនៅតំបន់ផ្សេងៗ​ សង្ឃឹមថាថ្ងៃក្រោយបានចំណេញខ្លះ​ ទុកគ្រាន់ដោះស្រាយជីវភាពក្នុងគ្រួសារ
4- យកមួយផ្នែក​ នៃថវិការនេះ​ សំរាប់ដោះស្រាយជីវិតប្រចាំថ្ងៃ​ ក្នុងគ្រួសាររបស់ខ្ញុំ
5- មួយផ្នែកសល់ចុងក្រោយនេះ​ហេីយ​ ដែលខ្ញុំធ្វេីដេីម្បីខ្លួនឯងគឺ​ ដូរឡានថ្មី​ នេះ​ ដោយខ្ញុំយកឡាន​ ចាស់របស់ខ្ញុំ​ ទៅលក់​ រួចយកថវិការខ្លះបន្ថែមដូរឡានថ្មីនេះទេ

តាមរយះការពន្យល់បែបនេះហេីយ​ សង្ឃឹមថាបងប្អូនមួយចំនួនតូចដែលមិនទាន់យល់ច្បាស់​ នឹងបានយល់​ ហេីយបេីអាច​ អ្នកទាំងអស់គ្នា​ អាចអោយជាយោបល់បន្ថែម​លេីការគិតការរបស់ខ្ញុំនេះ​ ក្រែងខ្ញុំក្មេងគិតមិនដល់​ យល់មិមជ្រៅដូចបងៗ។ ហេីយឆ្លៀតពេលនេះ​ ក៏សូមអរគុណបងប្អនមួយចំនួនធំ​ ដែលបានយល់​ និង​ សរសេីរ​ មកដល់ខ្ញុំ​ ចំពោះខ្ញុំមិនចោលប៉ារបស់ខ្ញុំក្នុងពេលដែលកំពុងមានជំងឺ​ ដាក់សរសៃរឈាមក្នុងខួរក្បាល​ ដែលត្រូវចំណាយថវិការយ៉ាងខ្ពស់​ ទោះបីមិនដឹងថាលទ្ធផលថ្ងៃក្រោយបានប៉ុណ្ណា។ ប៉ុន្តែខ្ញុំសូមនិយាយថា​ ខ្ញុំមិនខុសពីបងប្អូនទេ​ ក្នុងនាមយេីងជាកូន​ ត្រូវតែតួនាទី​ មេីលថែរក្សាឪពុកម្តាយដូចៗគ្នា​ ខ្ញុំគ្មានអ្វី​ ល្អលេីសបងប្អូនទេ​ ប៉ុន្តែខ្ញុំសប្បាយចិត្តនៅពេលឃេីញបងប្អូនយល់​ និង​ បានផ្តល់កំលាំងចិត្តមកដល់ខ្ញុំហេីយខ្ញុំនៅបន្តមេីលព្យាបាលថែរក្សាប៉ា​ របស់ខ្ញុំរៀងរហូត។ ជាចុងក្រោយសូមទេវតាឆ្នាំថ្មីប្រសិទ្ធិពរជយ័​ ដល់បងប្អូនគ្រប់ក្រុមគ្រួសារជួបតែសុមង្គល​ រីកចំរេីន​ និង​ កុំអោយមានបញ្ហា​ និងមានជំងឺដូចប៉ា​ ខ្ញុំអី​៕”