ប្រិយមិត្តភាគច្រើនប្រាកដជាបានស្គាល់ព្រះតេជព្រះគុណ កក្កដា សុភ័ណ្ឌ តាមរយៈសកម្មភាពមនុស្សធម៌របស់តេជកុណដូចជា ការចែកសម្ភារៈសិក្សាដល់កុមារក្រីក្រ ចែកម្ហូបអាហារដល់កុមារ និងចាស់ជរាដែលខ្វះខាតជាដើម។ ហើយនាពេលថ្មីនេះ តេជគុណ បានស្រក់ទឹកភ្នែកអាណិតអាសូរកុមារីកំសត់ម្នាក់ ដែលកើតជំងឺមហារីកភ្នែក ប៉ុន្តែគ្រួសារប្អូនស្រីក្រីក្រមិនមានលទ្ធភាពក្នុងការព្យាបាលជំងឺ។

តេជគុណបានឲ្យដូច្នេះថា “សូមញាតិញោមមេត្តាជួយ Share ម្នាក់មួយផងបានទេដើម្បីជួយដល់ប្អូនស្រីដែលអាយុ2ឆ្នាំហើយកើតជំងឺមហារីកភ្នែកចុងក្រោយផងដោយសារតែជីវភាពគ្រួសារប្អូនក្រីក្រពេកអត់មានលុយសម្រាប់យកប្អូនទៅព្យាបាលនៅពេទ្យល្អៗនោះទេចឹងហើយសូមបងប្អូនជួយដល់ប្អូនផងបានទេតាមសទ្ធាណាញាតិញោមសំរាប់ពត៍មានលំអិតខលមកសួរតាមរយៈលេខរបស់អាត្មាបានតាមរយៈលេខ 087313246″៕