ខាងក្រោមនេះគឺជាការរៀបរាប់របស់ម្ចាស់គណនីហ្វេសបុកឈ្មោះ Cutesam Tb បានបង្ហាញទាំងវិដេអូ ក៏ដូចជារូបភាពបង្ហាញឲ្យឃើញពីសកម្មភាពរបស់ចោរជាប្តីប្រពន្ធ ប្រុស ស្រីបានធ្វើសកម្មភាពដោយដំបូងបានជួលផ្ទះគាត់ ហើយក្រោយមកទៀតបានធ្វើការគាស់ផ្ទះជួលផ្សេងទៀត ដោយចំពិធីចូលឆ្នាំខ្មែរ មនុស្សម្នាទៅស្រុកអស់។ គាត់បានរៀបរាប់ថា៖

សំុជូនជាដំណឹងដល់បងប្អូនទាំងអស់គ្នា​ បុរសនិងស្រ្តីម្នាក់ដែលក្នុង video និងរូបថតនេះ ជាមុខសញ្ញាចោរគាស់ផ្ទះជួល​ឡេីងសកម្ម​ ហេីយគាស់ពេលថ្ងៃមានពិធីធំៗៗដូចជាចូលឆ្នាំជាដេីម​ សូមបងប្អូនដែលមានផ្ទះ​រស់នៅ​ រឺមានផ្ទះជួលសូមមេត្តាប្រុងប្រយត្ន័អោយមែនទែន ដោយគាត់ប្រេីល្បិច​ មុនដំបូងមករកជួលផ្ទះ​ ដល់ពេលខាងផ្ទះយេីងខ្ញំុ​ជួលអោយ​ បាន​រយះពេលប្រហែលបីថ្ងៃ​ ដោយមេីលឃេីញដូចមិនស្រួល​ ក៏បញ្ឈប់ការជួលអោយពួកគាត់​។

មុខសញ្ញាពីរនាក់នេះគឺជាប្តីប្រពន្ធតែម្តង​ គឺមកគាស់ពេលឈប់សំរាកចូលឆ្នាំ​ ខ្លាំងត្រង់មកគាស់ពេលល្ងាច​ ហេីយមុខកាំមេរ៉ាសុវត្ថិភាពតែម្តង​ ដោយមិនខ្លាចញញេីតដល់​ ខាង​សមត្ថកិច្ចបន្តិចណាឡេីយ​ ហេីយខ្លាំងបំផុតទៀតនេាះយកគ្រឿងគាស់​ មានគ្រប់ម៉ាកគាស់ដោយមិនខ្លាច ដោយមិនញញេីត​ ទេាះមានកាមេរ៉ាសុវត្ថិភាព​។ សូមសមត្ថកិច្ច​ ខណ្ទមានជ័យ​ មេត្តាស្រាវជាវចាប់មុខសញ្ញាចោរគាស់ផ្ទះនេះអោយបានផង​ ព្រេាះមានទាំងរូបភាពនិង Video ហេីយមានទាំងអត្តសញ្ញាណបណ្ណទៀត​ ចឹងសូមកំុអោយគាស់ផ្ទះបងប្អូនផ្សេងទៀត​ ព្រេាះមេីលទៅចោរនេះគឺគាត់ហ៊ានខ្លាំងណាស់​ ស្រស់ៗៗ សង្ឃឹមថាសម្ថកិច្ចនឹងចាប់ចោរទាំងពីរនាក់ប្តីប្រពន្ធនេះបានចុះ សូមអរគុណ។ ប្រភពពី៖ Cutesam Tb