យុវជនសំរាម ជាយុវជនដែលនាំគ្នាសាងគំរូល្អដល់សង្គមដោយការជួយប្រមូលសំរាម និងសម្អាតប្រឡាយទឹកនៅតំបន់លូទឹកស្អុយបឹងត្របែក ដែលជាទីតាំងដំបូងរបស់ពួកគេ។ ក្រោយពីការទទួលជោគជ័យបានមួយកម្រិតនៅតំបន់លូទឹកស្អុយបឹងត្របែក ពួកគេក៏បានបន្តដំណើរទៅកាន់កន្លែងថ្មីមួយទៀតគឺនៅខាងក្រោមស្ពានច្បារអំពៅ ដោយបានប្រមូលសំរាមជាច្រើន។

យ៉ាងណាមិញដើម្បីកុំឲ្យមានការបន្តចោលសំរាមនៅទីតាំងនោះ ក្រុមយុវជនសំរាមក៏បាននាំគ្នាជ្រោយដីដាំផ្កា។ តាមរយៈប្រភពប្រធានក្រុម​យុវជនសំរាមលោក សាន ដារ៉ាវីត ដែលបានបង្ហោះរៀបរាប់ឲ្យដឹងថា «ដាំផ្កានៅកន្លែងចោលសំរាម ចាំមើលបានកន្លែងណាបោះទៀត»។ គេសង្កេតឃើញថាមានការគាំទ្រយ៉ាងខ្លាំងចំពោះគំនិតមួយនេះ ដោយសង្ឃឹមថាបងប្អូនដែលរស់នៅតំបន់ជុំវិញនេះនឹងយល់ ព្រមទាំងឈប់ចោលសំរាមពាសវាលបែបនេះទៀត៕