កាលពីល្ងាចម្សិលមិញនេះកម្មវិធី I Can See Your Voice Cambodia ឈានចូលមកដល់សប្ដាហ៍ទី១១ ដែលប្រិយមិត្តប្រាកដជាបានទទួលនូវភាពសប្បាយរីករាយ និងសំណើចសើចក្អាកក្អាយក្នុងរយៈពេល ២ម៉ោងពេញតែម្ដង។ ជាមួយគ្នានេះដែរ វត្តមានរបស់អ្នកវិភាគកំពូលកូរ ទាំងប្រាំ ដែលសប្ដាហ៏នេះតុបតែងខ្លួនប្លែកអស់ទាស់ ដូចជាអ្នកមីង យ៉យ អ្នកមីង គ្រត នាយក្រឹម តារាកំប្លែងមុខសេះ ម៉ាដូណា និងរដឺនមានស្នេហ៍ លោក យក់ ដួងតារា ជាពិសេសវត្តមានរបស់តារាកិត្តិយស ដ៏ស្រស់ស្អាត កញ្ញា វី ឌីណែតផងដែរ។

សម្រាប់សប្ដាហ៍នេះកញ្ញា វី ឌីណែត ហាក់មានទំនុកចិត្តយ៉ាងខ្លាំង ក្នុងការទស្សស៍ទាយតារាចម្រៀងលាក់សម្លេង ដោយតាំងពីចាប់ផ្ដើមកម្មវិធីមក គឺទស្សន៍ទាយត្រូវសឹងតែរហូត ​ចំលែកអីតែលើកនេះគ្រាន់តែបេក្ខជនរូបនេះបន្លំធ្វើជារាំខុសសោះ ក៏ទាយថាច្រៀងមិនពីរោះ។ បន្ទាប់ពីបានស្ដាប់ការបកស្រាយចម្រៀងរបស់បេក្ខជនរូបនេះបានបនិ្តច កញ្ញា វី ឌីណែត ស្រាប់តែទុនជង្គង់ស្រឹបៗតែម្ដង។ តោះ​ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖