កម្មវិធី I Can See Your Voice Cambodia ដែលចាក់ផ្សាយរៀងរាល់ថ្ងៃអាទិត្យ រយៈពេលពីរម៉ោងពេញចាប់ពីម៉ោង 6 ដល់ 8 យប់ជាមួយវត្តមានរបស់តារាកិត្តិយស និងអ្នកវិភាគកំពូលកូរដែលតែងតែ​​​​ផ្ដល់នូវ សំណើចសើចក្អាកក្អាយ ដើម្បីជួយបំបាត់អស់ភាពកង្វល់ទាំងឡាយ។ យ៉ាងណាមិញនៅក្នុងសប្ដាហ៍នេះផងដែរ ជាសប្ដាហ៍ទី១១ ដែលមានវត្តមានកំពូលអ្នកវិភាគវែកញែក មកជជែកពិភាក្សាដូចជា នាយក្រឹម អ្នកមីង យ៉យ អ្នកមីង គ្រត លោក យក់ ដួងតារា និងតារាកំប្លែងមិនចេះរីងស្ងួត លោក ម៉ាដូណា ជាពិសេសតារាកិត្តយស គឺកញ្ញា វី ឌីណេត។

នៅក្នុងសប្ដាហ៍ទី១១នេះដែរ​ នាយក្រឹម ដូចជាធ្លាក់ទឹកដៃក្នុងការទស្សន៍ទាយបេក្ខជន និងបេក្ខនារី ក្នុងការបកស្រាយបទចម្រៀង មិនបានល្អដូចសប្ដាហ៍កន្លងមក ដោយវង្វែង នឹងសម្រស់របស់បេក្ខនារីរូបនេះ ហើយជឿជាក់ថាច្រៀងពីរោះ តែចុងក្រោយបានត្រឹមតែឈរធ្មឹងធ្វើមុខស្លើ និងទទួលរងការបង្អាប់ពីអ្នក់មីង យ៉យទៀតផង។ ចង់ដឹងកាន់តែច្បាស់ ទៅទស្សនាវីដេអូនៅខាងក្រោមទាំងអស់គ្នា៖