ចំពោះអ្នកដែលធ្លាប់បានទៅលេងនៅប្រទេសថៃ ប្រាកដជាបានស្គាល់តំបន់ ឈៀងរ៉ៃ ហើយដែលសំបូរទៅដោយកន្លែងទេសចរណ៏ស្អាតៗ ជាច្រើន ជាពិសេសគឺម្ហូបអាហារតែម្ដង។ យ៉ាងណាមិញបើយើងក្រលេកទៅមើល សិប្បកម្មក្នុងការកែច្នៃដូងឲ្យមានភាពស្រស់ស្អាត និងងាយស្រួលក្នុងការទទួលទាន ដែលដាក់លក់នៅក្នុងទីផ្សារ របស់ខេត្តមួយនេះ ពិតជាមានភាពល្បីល្បាញ និងគួរឲ្យចាប់អារម្មណ៍ខ្លាំងមែនទែន។

នៅពីក្រោយភាពល្បីល្បាញរបស់សិប្បកម្មមួយនេះ គឺគេ​ត្រូវយល់ដឹងពីបច្ចេកទេសជ្រើសរើសប្រភេទផ្លែដូង ដែលមានរសជាតិផ្អែម ជាមួយនឹងរបៀបក្នុងការប្រើកាំបិតយ៉ាងស្ទាត់ជំនាញ របស់កម្មករនៅទីនោះ ព្រោះបើមិនមានការប្រុងប្រយ័ត្នខ្ពស់នោះទេ វានឹងបង្កឲ្យមានគ្រោះថ្នាក់គ្រប់ពេល។ ជាមួយគ្នានេះដែរការរំលីងដូងគេបែងចែកជាពីរប្រភេទ​ ដោយផ្លែដូងណាដែលមានសំប្បុរស្អាត គេកាប់ឲ្យចេញតែរូបរាង ភាគច្រើនគេយកទៅសែនព្រេនក្នុងពិធីផ្សេងៗ រីឯមួយប្រភេទទៀត គឺផ្លែដូងដែលមានសំប្បុរមិនស្អាត គេកាប់រំលីងសំបកឲ្យអស់តែម្ដង ដើម្បីងាយស្រួលកាន់នៅពេលដែលទទួលទាន។ សូមទស្សនាវីដេអូនៅខាងក្រោម៖