ទឹកប៉េងប៉ោះ ជាប្រភេទទឹកជ្រលក់ដែលពេញនិយមខ្លាំង ជាមួយនឹងប្រភេទអាហារបែបអឺរ៉ុប ជាច្រើនមុខ ដើម្បីបន្ថែមនូវរសជាតិអាហារឲ្យកាន់តែឈ្ងុយឆ្ងាញ់ និងបង្កើនពណ៌ឲ្យកាន់តែមានសោភ័ណ្ឌភាពថែមមួយកម្រិតទៀតផងដែរ។ ជាមួយគ្នានេះដែរ វាគឺជាផលិតផលដែលងាយស្រួលក្នុងការស្វែងរកទិញ មានលក់នៅគ្រប់ទីផ្សារនៅជិតលោកអ្នក។​

កាលពីដើមឡើយរូមន្តទឹកប៉េងប៉ោះ ត្រូវបានគេផលិតចេញពី​ ស៊ុត ពណ៌ស អយស្ទ័រ ផ្សិត និង​គ្រាប់ធញ្ញជាតិ walnuts ប៉ុន្តែក្នុងពេលបច្ចុប្បន្ននេះបានផ្លាស់ប្ដូរ​ ដោយរោងចក្រផលិតទឹកប៉េងប៉ោះមួយរបស់សហរដ្ឋអាមេរិក បានផលិតដោយប្រើប៉េងប៉ោះជាគ្រឿងទេសចំបង ដោយលាយជាមួយ អំបិល ម្សៅខ្ទឹម ម្ទេស​ និងទឹកខ្មេះ។ ដើម្បីបានទឹកប៉េងប៉ោះដែលមានគុណភាព គេត្រូវធ្វើការពិសោធន៍ល្បាយប៉េងប៉ោះ ឲ្យដឹងពីគុណភាព ទើបលាយគ្រឿងទេសបញ្ចូលគ្នា ដោយប្រើប្រាស់ម៉ាស៊ីនទំនើបៗ ទាំងការច្រកចូលដប និងការវេចខ្ចប់ផងដែរ។ សូមទស្សនាវីដេអូនៅខាងក្រោម៖