តើបងប្អូនដែលជិះម៉ូតូធ្លាប់ជួបប្រទះករណីអ្នកបើកបររថយន្តចត រួចបើកទ្វារចេញមកដោយមិនបានប្រុងប្រយ័ត្នដែរឬទេ? ករណីនេះហាក់កើតមានឡើងជារឿយៗ ដោយការធ្វេសប្រហែសនៃអ្នកធ្វើដំណើរតាមដងផ្លូវ និងអ្នកដែលនៅក្នុងរថយន្តផ្ទាល់ ជាពិសេសគឺអាចបណ្តាលឲ្យមានគ្រោះថ្នាក់នានាកើតឡើងដែលយើងពុំអាចស្មានដល់។

ជាក់ស្តែងកាលពីថ្មីៗនេះតាមរយៈប្រភ័ពទំព័រ Traffic Spy – អ្នកប្រមាញ់ចរាចរណ៍ ដែលបានបង្ហោះវីដេអូជាមួយសារមួយឃ្លាថា «បើកទ្វារអត់មើលតែម្តង ខុសទាំងស្រុង Credit: ហិត ពីសុង»។ ដោយវីដេអូមួយនេះនិយាយអំពីអ្នកដែលជិះក្នុងរថយន្តបើកទ្វារចេញមកក្រៅមិនបានមើលឆ្វេងស្តាំងបណ្តាលឲ្យម៉ូតូដែលជិះមកពីក្រោយត្រូវបុកដួលមួយទំហឹង ថែមទាំងត្រូវម៉ូតូដែលជិះពីទិសបញ្ច្រាសគ្នាកិនថែមទៀត ដែលករណីនេះគឺអ្នកនៅក្នុងរថយន្តខុសទាំងស្រុងតែម្តងព្រោះតែខ្លួនមានការធ្វេសប្រហែស។ យ៉ាងណាមិញករណីមួយនេះបានធ្វើឲ្យមហាជនពេញបណ្តាញសង្គមចែករំលែកតគ្នាពីគណនីមួយ ទៅគណនីមួយទៀត ព្រោះតែមិនពេញចិត្ត។ ដើម្បីជ្រាបច្បាស់សូមមើលវីដេអូខាងក្រោមនេះ៖