ថ្មីៗនេះ ផ្ទុះការភ្ញាក់ផ្អើលពេញបណ្តាញសង្គម ដោយមានករណីអ្នកបើករថយន្តចិត្តឆៅបើកបំបុកចូលរោងការខណៈភ្ញៀវប្រុសស្រីកំពុងចូលរួមកម្មវិធីពេលល្ងាចព្រោងព្រៀត។ ហេតុការណ៍ដែលធ្វើឲ្យភ្ញៀវប្រុសស្រីរត់ចែកជើងគ្នាសឹងមិនទាន់ ព្រោះតែរថយន្តបង្កមួយនេះបានធ្វើឲ្យមហាជននៅក្នុងបណ្តាញសង្គមភ្ញាក់ផ្អើល និងចាប់អារម្មណ៍ជាខ្លាំង។

ដោយករណីមួយនេះដែរត្រូវបានមហាជនយល់ឃើញថា គេកំពុងតែថតខ្សែភាពយន្ត ឬអាចមានការគុំគួនខាងម្ចាស់ការ យ៉ាងណាហេតុផលយើងពុំទាន់បានដឹងច្បាស់នោះឡើយ តែអ្វីដែលយើងអាចដឹងនោះគឺអ្នកបើកបររថយន្តមួយនេះគឺមានចិត្តឆៅមិនធម្មតានោះឡើយ ដែលហ៊ានបើកចូលរោងការទាំងខណៈមនុស្សនៅពេញបែបនេះ តែវាជាសំណាងល្អដែលពុំមាននរណាម្នាក់រងការគ្រោះថ្នាក់។ សូមទស្សនាវីដេអូខាងក្រោមឃើញច្បាស់ពីសកម្មភាពជាក់ស្តែង!