រឿងរ៉ាវហួសចិត្តមួយត្រូវបានឯកឧត្តម ខៀវ កញ្ញារិទ្ធ លើកយកមករៀបរាប់នៅលើ Facebook របស់ឯកឧត្តម ដោយរឿងមួយនេះកើតឡើងនៅខេត្តកំពង់ចាម ខណៈដែលលោកអភិបាលខេត្ត ឆ្ងល់រឿងមនុស្សជិតមួយភូមិខ្ចីលុយធនាគារស្ទើរគ្រប់គ្នា អត់តែ២នាក់ប៉ុណ្ណោះ ដែលមិនខ្ចីលុយធនាគារ។ ក្នុងសំនេរខ្លីមួយរបស់រដ្ឋមន្ត្រីក្រសួងព័ត៌មានរូបនេះ បានបញ្ជាក់ថាលោកពិតជាហួសចិត្ត ចំពោះចំលើយរបស់អុំម្នាក់ ក្រោយពេលដែលលោកអភិបាលខេត្តសួរថា ហេតុអ្វីបានជាខ្ចីលុយធនាគារច្រើនគ្នាម្លេះ ដោយអុំម្នាក់នោះឆ្លើយថា ខ្ចីដើម្បីជាភត្តុតាងថាគ្រួសារគាត់ជាមនុស្សល្អ។

ឯកឧត្តម ខៀវ កញ្ញារិទ្ធ បានលើកឡើងថា៖ “រឿងហួសចិត្ត តែពិត ។ អភិបាលខេត្តកំពង់ចាម គួចចំរើន សួរអ្នកភូមិនៅក្នុងស្រុកមួយ: មានអ្នកខ្លះខ្ចីលុយធនាគារ ? អ្នកភូមិលើកដៃស្ទើរទាំងអស់គ្នា សល់តែ ២ នាក់មិនលើក ។ នៅពេលអភិបាលខេត្តសួរថាហេតុអីបានខ្ចីលុយធនាគារច្រើនគ្នាម្ល៉េះ ? អ៊ំម្នាក់ពន្យល់ថា:ពេលយើងខ្ចីលុយគេ ធនាគារសុទ្ធតែចាត់មនុស្សមកពិនិត្យដល់គ្រួសារនីមួយៗ ទាល់តែយើងជាមនុស្សល្អជា បានធនាគារអោយខ្ចីលុយ ។ ហេតុនេះហើយ បានជាអ៊ំខ្ចីលុយធនាគារទុកជាភស្តុតាងថាគ្រួសារអ៊ំនេះជាអ្នកល្អ!”