សូកូឡា ត្រូវបានគេផលិតតាំងពីទសវត្សរ៍ឆ្នាំ 1800 មកម្ល៉េះ ដោយប្រើប្រាស់គ្រាប់កាកាវ 70% ដែលត្រូវបានដាំដុះយ៉ាងល្អនៅតំបន់អាហ្រិកខាងលិច។ រោងចក្រផលិតសូកូឡាមួយនៅតំបន់ Scratch បានផលិតសូកូឡាជាច្រើនប្រភេទដើម្បីដាក់លក់នៅលើទីផ្សារ ដោយការប្រើប្រាស់សារធាតុផ្សំសំខាន់ៗដូចជា ម្សៅកាកាវ ជាមួយនឹង ម្សៅប៊ឺ ស្ករស និងម្សៅទឹកដោះគោ។

ចំពោះវិធីធ្វើគេចែកចេញជា៤ ដំណាក់កាលផ្សេងៗគ្នាជាមួយការប្រើប្រាស់ម៉ាស៊ីន ដោយដំបូង គេត្រូវសម្អាតនូវគ្រាប់កាកាវ ដោយយកសំបកចេញ បន្ទាប់មកទើបលាយគ្រឿងផ្សំដេលបានរៀបរាប់ខាងលើបញ្ចូលគ្នា ដើម្បីបង្កើតបានជាទឹកសូកូឡា​។ បន្ទាប់ពីលាយល្បាយទាំងនោះចូលគ្នារួចមក គេត្រូវយកទៅដាក់ក្នុងមាស៊ីនធ្វើជារូបរាងតូចៗ ឬជាបន្ទះទៅតាមតម្រូវការរបស់ទីផ្សារ។ ចង់ដឹងលម្អិតយ៉ាងណានោះ ទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖