ស្រាសំប៉ាញ គឺជាប្រភេទស្រាដែលមានភាពល្បីល្បាញនៅក្នុងប្រទេសបារាំង ដែលត្រូវបានគេផលិតចេញពីផ្លែទំពាំងបាយជូរបីប្រភេទ ដូចជាទំពាំងបាយជូរខ្មៅ ក្រហម និងស ដែលត្រូវដាំយ៉ាងល្អនៅក្នុងប្រទេសបារាំង។ ទន្ទឹមនឹងនេះដើម្បីផលិតចេញនូវស្រាសំប៉ាញ ដែលមានគុណភាពល្អ ហើយលក់បានក្នុងតម្លៃថ្លៃគឺត្រូវឆ្លងកាត់ដំណាក់កាលជាច្រើន។

ជាមួយគ្នានេះដែរដំបូងគេត្រូវប្រមូលទំពាំងបាយជូរទៅរោងចក្រ ដើម្បីបំលែងវាទៅជាទឹកទំពាំងបាយជូរ បន្ទាប់មកទើបគេយកវាទៅដាក់ក្នុង Oak Barrels ជាធុងសម្រាប់គេផ្អាប់ស្រា ហើយដុតវាដើម្បីសម្លាប់មេរោគ។ បន្ទាប់មកគេត្រូវផ្អាប់វាជាមួយនឹង អាងដែលធ្វើពីអាលុយម៊ីញ៉ូម ដោយទុករយៈពេល ១០ថ្ងៃ ទើបគេធ្វើការតេស្តទៅលើគុណភាព និងរសជាតិ ហើយធ្វើការវេចខ្ចប់ដោយម៉ាស៊ីនទំនើបៗ។