ជាការពិតណាស់មនុស្សស្រីគ្រប់រូបតែងតែចង់បាននូវ សំលៀកបំពាក់ដែលមានល្អៗ ហើយថ្លៃ ព្រោះគិតថាការតុបតែងខ្លួនដោយប្រើសម្លៀកបំពាក់ប្រភេទទាំងនេះ ធ្វើឲ្យពួកគេកាន់តែស្រស់ស្អាត និង មានភាពទាក់ទាញថែមមួយកម្រិតទៀត។ ផ្ទុយទៅវិញភាពទាក់ទាញ និងស្រស់ស្អាត មិនមែនដោយសារតែការប្រើសំលៀកបំពាក់ថ្លៃៗ ទាំងស្រុងនោះទេ តែអាស្រ័យទៅលើការចេះតុបតែង និងច្នៃប្រឌិតស្ទាយផ្សេងៗ របស់អ្នក ដូច្នេះអ្នកអាចរៀនពីតិចនិកក្នុងការតុបតែងសលៀកបំពាក់ខាងក្រោមនេះបាន៖

ទី១.តឺនុយ អាវសាច់ក្រណាត់ ជាមួយខោ៖ ដើម្បីបន្ថែមភាពលេចធ្លោ និងទាក់ទាញ នៅពេលដែលអ្នកប្រើប្រាស់អាវសាច់ក្រណាត់ ជាមួយខោ អ្នកអាចតឺនុយ អាវផ្នែកខាងមុខត្រឹមចំណុចលេវទីពីរ ហើយកុំបិទលេវផ្នែកខាងលើអស់ពេក ធ្វើបែបនេះមិនត្រឹមតែមានភាពទាក់ទាញនោះទេ តែក៏មានភាពស៊ិចស៊ីផងដែរ។

ទី២. តឺនុយអាវសាច់ក្រណាត់ ជាមួយខោខាវប៊យ៖ អាវសាច់ក្រណាត់ជាមួយខោខាវប៊យ ហាក់មានភាពស្រស់ស្អាតម្យ៉ាង តែវានឹងមានភាពទាក់ទាញជាងនេះ ប្រសិនបើអ្នកតឺនុយជាយអាវ​ មួយចំហៀង ជាមួយខោ ដោយទុកជាយអាវម្ខាងទៀតនៅធម្មតា ពិតជាស្រស់ស្អាត​ណាស់។

ទី៣. តឺនុយអាវយឺតធំៗ ៖ នៅពេលដែលអ្នកពាក់អាវយឺតធំៗ ដែលជាប្រភេទអាវសាច់ចាក់ ជាមួយខោ មើលទៅរាងរលុង និងសាមញ្ញបំផុត តែប្រសិនបើអ្នកតឺនុយផ្នែកខាងមុខបន្តិច ធ្វើឲ្យឃើញរាងរបស់អ្នកច្បាស់ ហើយកាលីបទៀតផង។

ទី៤. តឺនុយអាវយឺត និងខោ៖ ប្រើប្រាស់អាវយឺត ជាមួយខោដែលមានសាច់យឺតដូចគ្នា ពិតជាមិនមានភាពទាក់ទាញ និងស្រស់ស្អាតទាល់តែសោះ ប៉ុន្តែបើអ្នកតឺនុយអាវជាយអាវខាងមុខបន្តិច ឲ្យឃើញចង្កេះខោ មើលទៅស្រស់ស្អាតជាងមុន ។

ទី៥. តឺនុយអាចសាច់ក្រណាត់ ជាមួយខោ ឬសំពត់៖ សម្រាប់អ្នកធ្វើការក្នុងការិយាល័យតែងតែប្រើប្រាស់ឯកសណ្ឋាន អាវសាច់ក្រណាត់ ជាមួយនឹងខោ ឬ សំពត់ ដូចនេះអ្នកគ្រាន់តែតឺនុយអាវចូលទៅក្នុងសពត់ ឬ ខោ ដោយបត់ជាយអាវផ្នែកកៀនទៅក្រោយ ដើម្បីកុំឲ្យអាវរលុងពេក នៅពេលប្រើជាមួយខោ និងតឺនុយលើចង្កេះ ហើយទាញឲ្យរលុងបន្តិច ដើម្បីអាយស្រួលក្នុងការលើកដៃធ្វើចលនា នៅពេលប្រើជាមួយសំពត់។