កាលពីថ្មីៗនេះតារាកំប្លែងជើងចាស់នាយ តាក់ស៊ី បានធ្វើឲ្យមហាជនចាប់អារម្មណ៍ និងភ្ញាក់ផ្អើលជាខ្លាំងក្រោយពីបានប្រកាសលាឈប់ពីសិល្បៈ ដោយនឹងសាងផ្នួសអស់មួយជីវិតព្រោះតែខ្លួនអស់សង្ឃឹមនឹងជម្ងឺ។ រឿងរ៉ាវរបស់នាយ តាក់ស៊ី បានធ្វើឲ្យផ្ទុះកក្រើកពេញបណ្តាញសង្គម ដោយម្នាក់ៗខ្វល់បារម្ភពីភរិយា និងកូន ព្រោះនៅពេលដែលលោកសម្រេចចិត្តបែបនេះចុះប្រពន្ធកូនរបស់លោកតើគិតយ៉ាងម៉េច? គេក៏ឃើញមានបណ្តាលគ្រូពេទ្យ និងមហាជនជាច្រើនបានណែនាំថាកុំអស់សង្ឃឹមព្រោះ ជម្ងឺរបស់លោកអាចនៅព្យាបាលបាន ដោយមានអ្នកធានាអះអាងថានឹងជួយព្យាបាល។

យ៉ាងណាមិញតាមរយៈបទសម្ភាសន៍ផ្ទាល់ជាមួយលោក សាន ប៊ុនធឿន ជាមួយនឹងបណ្តាលអ្នកសារព័ត៌មាននាយតាក់ស៊ីបាននិយាយរៀបរាប់ឲ្យដឹងថា «គាត់មិនប្តូរចិត្តវិញនោះទេ បើទោះបីជាមានអ្នកធានា និងអះអាងថាជួយព្យាបាលរូបលោកឲ្យជា ការសម្រេចចិត្តសាងផ្នួសជារៀងរហូតរបស់លោកនៅតែបន្តធ្វើឡើង ដោយវត្តដែលលោកគ្រោងនឹងសាងផ្នួសគឺវត្តគល់ទទឹង និងវត្តនៅភ្នំគូលែន។ តែលោកប្រហែលជាអាចបួសនៅវត្តគល់ទទឹងច្រើនជាង ព្រោះតែភរិយាលោកបាននិយាយថាសុំឲ្យបួសនៅវត្តជិតៗដើម្បីងាយស្រួលសល់សាច់ញាតិបងប្អូនធ្វើចង្ហាន់ប្រគេន»។ ដើម្បីដឹងច្បាស់ពីព័ត៌មានលម្អិតសូមទស្សនាវីដេអូកិច្ចសម្ភាសន៍ខាងក្រោមនេះ៖