សុវត្ថិឌី ធារិកា អតីតបេក្ខភាព Cambodian Idol រដូវកាលទី១ ដែលបងប្អូនភាគច្រើនបានស្គាល់ច្បាស់ថាជាអ្នកចម្រៀងស្រីសម្លេងពិរោះ វ័យក្មេង និងមានសម្លេងពិរោះ។ តារាចម្រៀងស្រីដែលកំពុងពេញនិយម និងទទួលបានការគាំទ្រខ្លាំងពីសំណាក់មហាជនរូបនេះបានធ្វើឲ្យប្រិយមិត្តចាប់អារម្មណ៍ជាខ្លាំងក្រោយពីនាងបានគៀបធ្មេញដែក ដើម្បីបានធ្មេញស្អាត។

គិតមកទល់ពេលនេះ សុវត្ថិឌី ធារិកា បានប្រើអស់រយៈពេលជាង២ឆ្នាំមកហើយ ដោយរស់នៅជាមួយធ្មេញដែកបែបនេះ ស្រាប់តែមុននេះបន្តិចរូបនាងបានបង្ហោះរូបភាពជាមួយសារសប្បាយចិត្តនៅលើបណ្តាញសង្គមហ្វេសប៊ុកថា «លាហើយធ្មេញដែក! នៅមិនទាន់ហើយស្រួលបួលទេ។ សូមអរគុណលោកគ្រូពេទ្យដែលបានយកចិត្តទុកដាក់លើរូបនាងខ្ញុំបានយ៉ាងល្អ។ អ្នកចង់បានធ្មេញស្អាតអាចទាក់ទងមកគ្លីនិក គីម ហ៊ាន តាមរយៈលេខ ០១៦ ៩០០ ៤៦០ ២៣/០៤/២០១៩»។ អ្វីដែលរឹតតែគួរឲ្យចាប់អារម្មណ៍ខ្លាំងនោះ គេសង្កេតឃើញថា សុវត្ថិឌី ធារិកា ហាក់ប្រែប្រួលទៅជាស្អាតប្លែកក្រោយពីដោះធ្មេញដែកចេញ ដោយសម្រស់របស់នាងគឺប្រែប្រួលខ្លាំងមិនធម្មតានោះឡើយ៕